គ្រាន់តែយល់ស្រឡំបន្តិចបន្តួចសោះកើតជាជម្លោះធំបង្កការភ្ញាក់ផ្អើលរវាងភេទទី៣ និងអ្នកដឹកជញ្ជូនអាហារ ក្លាយជាហិង្សារ

ក្រុងព្រះសីហនុ៖នៅវេលាម៉ោង 08:45 នាទីយប់ថ្ងៃទី 01 ខែកញ្ញាឆ្នាំ 2021មានករណីគ្រាន់តែយល់ស្រឡំបន្តិចបន្តួចសោះកើតជាជម្លោះធំបង្កការភ្ញាក់ផ្អើលរវាងភេទទី៣ និងអ្នកដឹកជញ្ជូនអាហារ ក្លាយជាហិង្សារឈានទៅដល់ការ ដោះស្បែកវាយក្បាល និងវាយដោះសម្លៀកបំពាក់ ផ្អើលពេញផ្លូវ នៅតាមបណ្តោយផ្លូវ ឯករាជ្យ (ជិតតុលាការចាស់)ស្ថិតក្នុងសង្កាត់04 ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ៖បានប្រាប់ឱ្យបណ្ដាញសារព័ត៌មានដឹងថាមុនពេលកើតហេតុ ក្រុមនារីភេទទី៣ ( LADY BOY ) បានធ្វើការបញ្ជារទិញ ទំនិញពីក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង។ បន្ទាប់ពីបញ្ជារទិញរួច ភ្នាក់ងារដឹកជញ្ជូន បានយកទំនិញនោះទៅឲ្យភ្ញៀវ ( ភេទទី3) នៅទីតាំងខាងលើ ខណៈកំពុងគិតលុយ ស្រាប់តែភាគីខាង ភេទទី៣ ខ្វះលុយចំនួន200រៀល បន្ទាប់ពីជជែកគ្នាអស់ប៉ុន្មាននាទីក្រោយមក ភ្នាក់ងារដឹកជញ្ជូន គាត់សម្រេចចិត្តថានឹងមិនយកលុយ200 រៀលនោះទេ ហើយគាត់ក៏បានដឹងទំនិញផ្សេងយកទៅអោយភ្ញៀវបន្ទាប់1ទៀត មិនទាន់បានប៉ុន្មានផង ភាគីស្ត្រីភេទទី៣ បានខលទៅ ភ្នាក់ងារដឹកជញ្ជូនម្ដងទៀតដោយប្រាប់ថា ខាងអ្នកដឹងជញ្ជូនអាប់លុយអោយគាត់ខ្វះ 8000រៀល តែខ្លួនបានបដិសេដ រួចនិយាយថា « អត់ទេបង មានតែបងខ្វះខ្ញុំ200រៀលវិញ » ទើបក្លាយទៅជាការតវ៉ា មិនត្រូវរ៉ូវគ្នា ឈានដល់ការទប់អារម្មណ៍មិនជាប់ ទើបភាគីខាង ភេទទី3 ប្រើហិង្សារទៅលើ ភ្នាក់ងារដឹកជញ្ជូន ដោយបានប្រើស្បែកជើង វាយទៅកាន់ភ្នាក់ងារ ដឹកជញ្ជូន ដូចដែលមាននៅក្នុងវីដេអូ ។ មួយសន្ទុះក្រោយមក ភាគីខាងដឹកជញ្ជូន អស់អំណត់ ក៏វាយតបទៅវិញ បណ្ដាលអោយរបូតសម្លៀកបំពាក់ ភេទទី៣ បង្ហាញកេរ្តិ៍ខ្មាស់ កណ្តាលទីសាធារណៈ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចប៉ុស្តិ៍សង្កាត់04បានចុះធ្វើការអន្តរាគម និងធ្វើការសួរនាំភាគីទាំងសងខាង ហើយដោយនាំខ្លួនភាគីជម្លោះទាំងសងខាងយកទៅសាកសួរនៅអធិការនគរបាលក្រុងព្រះសីហនុដើម្បីធ្វើការសម្របសម្រួលគ្នា ទៅតាមនីតិវិធី៕

You might like