អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី នូវក្នុងការបំពេញសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ នាពេលកន្លងមក។

ក្នុងឱកាសនោះដែរឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវសម្ភារៈមួយចំនួនដូចជា៖ អង្ករ ៥០គីឡូ, ត្រីខកំប៉ុង០១យួរ, អាវយឺត០១, អាវក្រណាត់០១,និង ថវិកាមួយចំនួនផងដែរ៕

You might like