ស្រុកឱរ៉ាល់ បែកធ្លាយ មានមន្រ្តីយោធាម្នាក់ ប្រមូលផ្តុំ ក្រុមអ្នកញៀនល្បែងជល់មាន់ ភ្នាល់ដាក់លុយរាប់លាន ដោយល្មេីសបម្រាម និង វិធានការ ផ្អាកការ របស់ប្រមុខ រាជរដ្ឋាភិបាល..!!

កំពង់ស្ពឺ៖​យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន បង្ហេីបប្រាប់ថា មានការ ប្រមូលផ្តុំជួបជុំគ្នា បេីកលេងល្បែងសុីសងជល់មាន់ និង អាប៉ោង យ៉ាងគគ្រឹកគគ្រេង និង មានមនុស្សចេញចូល លេងជាហូរហែរ ច្រើនកុះករ សុទ្ធសឹង តែជា អ្នកមានមុខមាត់និងមានតួនាទី ជាមន្រ្តីរាជការ អាងលុយមានអំណាចនិង ជិះទ្បាន សេរីទំនើបៗ ជាច្រើនគ្រឿង បានចូលទៅលេង ពពាក់ពពូនប្រមូលផ្តុំគ្នា បេីកលេងជារៀងរាល់ថ្ងៃ ស្ថិតនៅចំណុច គីឡូលេខ 59 ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង ចល័តផ្លាស់ទី បង្វែងដាន បំភាន់ភ្នែកសមត្ថកិច្ច ក្នុង ស្រុកឱរាល់។

ដោយគេស្គាល់ថាម្ចាស់ទីតាំង បេីកសង្វៀនជល់មាន់គឺជាមន្រ្តី យោធាម្នាក់ នៅតំបន់ភូមិភាគ 3 មានសក្ដិប្រាំង បច្ចុប្បន្ន ជាមន្ត្រីជាយោធា នៅភូមិភាគ 3 បានអនុញាត ផ្តល់អោយបេីកកន្លែងទីតាំង សង្វៀនបញ្ជល់មាន់ និង អាប៉ោង បង្កេីតល្បែងស៊ីសងខុសច្បាប់ និង ល្មេីសវិធានការ ប្រមូលផ្តុំ ផ្អាកការជួបជុំ ដេីម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩។

ទោះបីជាប្រមុខរាជរដ្ឋាភិបាល បាន សម្រេច ដាក់ចេញវិធានការ នូវបម្រាម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បំលែងថ្មី(Delta) ដ៏កាចសាហាវយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកញៀនល្បែង នៅតែបន្តប្រមូលផ្តុំគ្នា ដដែលដោយមិនគោរពខ្លាចទាល់តែសោះ។

ប្រភពបែកធ្លាយបានបង្ហេីបថា តេី លោកឧត្តមសេនីយ៍ត្រី គុង គឿង និង លោក វរសេនីយ៍ទោ ជឿន ថេន មានការ ជាប់ពាក់ព័ន្ធ និង ល្បែងស៊ីសង ដែរឬទេ..? ប្រភព សុំមិនបញ្ចេញឈ្មោះ បានបន្តទៀតថា មានរត់ការ ចំណាយលុយ រាប់លាន ជាថ្នូរនិងការបេីកលេងល្បែងសុីសង ក្នុងស្រុកឱរាល់ ខេត្តកំពង់ស្ពឺ។

គួបញ្ជាក់ផងដែរថា ទីតាំងសង្វៀនបញ្ជល់មាន់ ខាងលេី

ស្ថិតនៅ ក្នុងភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង ទីតាំងមួយទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៥៨ ទៅបង្គោល គីឡូម៉ែត្រ លេខ ៥៩ ស្ថិតនៅក្នុង ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

នៅក្នុងចំការ ឬស្សី ដែលជា កន្លែង ស្តុកឈើ ប្រណីតរបស់មន្ត្រីមានអំណាច កន្លងមក នៅក្នុងតំបន់ ភូមិភាគ 3 ខេត្តកំពង់ស្ពឺ ។

ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ឃុំខាងលេី មិន សប្បាយចិត្តនិង ការបេីកលេងល្បែង សុីសងជល់មាន់ អាប៉ោង របស់មន្រ្តីយោធាម្នាក់ ព្រោះចេះ តែកេីតមាន អសន្តិសុខ ក្នុងមូលដ្ឋាន ដោយគ្រួសាររបស់គាត់មិនជាសូវនៅផ្ទះ ទៅពពាក់ពពូន ប្រមូលផ្តុំនៅតែកន្លែង ល្បែងស៊ីសង រស់ដោយការភ័យខ្លាច ការរីករាលដាល នៃជំងឺកូវីដ១៩ មកលេីក្រុមគ្រួសារ ពួកគាត់ស្នេីសុំអោយ អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជួយ ឈឺឆ្អាល ពីបញ្ហានេះ៕

You might like