(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣.១០.២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៅថ្ងៃទី២២.១០.២០២១ ។
ដោយបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១៤៤នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន២៧៥នាក់
និងស្លាប់ចំនួន១០នាក់ផងដែរ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៧៥នាក់ខាងលើ មាន១១២នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»និង ៣២នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស។
សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី២៣.១០.២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១១៧.៦៤៤នាក់.ក្នុងនោះព្យាបាល
ជាសះស្បើយចំនួន១១២.៦៥៨នាក់និងអ្នកស្លាប់ឡើងដល់ចំនួន២.៧២៥នាក់ហើយ៕