(កណ្តាល)៖ ករណីអគ្គីភ័យ(ឆេះរថយន្ត) ស្ថិតនៅចំណុចយានដ្ធានជួសជុលរថយន្ត ង៉ោល ហេង ភូមិ តាក្តុលត្បូង សង្កាត់តាក្តុល ស្រុក តាខ្មៅ ខេត្តកណ្តាល។
ហេតុការណ៍នេះ កេីតឡើងកាលពី រសៀលថ្ងៃទី២៣ខែតុលា គស២០២១ វេលាម៉ោង១៤:០០នាទី
ដោយកម្លាំងប៉ុស្ត៍រដ្ធបាលតាក្តុលនិងកម្លាំងអធិការក្រុងតាខ្មៅសហការជាមួយនិងកម្លាំងជំនាញការិយាល័យបង្កានិងពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្តកណ្តាល
ដោយប្រេីប្រាស់បំពង់ ពន្លត់អគ្គីភ័យ ០៨បំពង់ ចុះជួយអន្តរាគមន៍ពន្លត់ ។
ក្នុងនោះ អគ្គីភ័យមិនបានឆេះរាលដាលទៅកន្លែងផ្សេងទេ រហូតដល់ម៉ោង ១៤.៣០នាទីទេីបភ្លេីងបានរលត់ជាស្ថាពរ។
សម្ភារះខូតខាតបាត់បង់រួមមានរថយន្តមួយគ្រឿងម៉ាក់សេចដេសពណ៏ទឹកមាសផ្លាក់លេខកណ្តាល 2B-0632បណ្តាលឲ្យឆេះខូចខាតផ្នែកខាងក្នុងឡាន៕