ឯកឧត្តម កៅ ថាច អគ្គនាយកធនាគាអភិវឌ្ឍជនបទ និងកសិកម្ម បានចុះជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សថ្នាក់ដឹកនាំ ឃុំស្វាយរមៀត.!

កណ្តាល៖ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកធនាគាអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្ដាល ព្រមទាំង ឯកឧត្តម អស់លោក ក្រុមការងារចលនាយុវជនរបស់ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំ ស្វាយរមៀត និងឃុំព្រះប្រសប់. ។

បានចុះជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សថ្នាក់ដឹកនាំ ឃុំ ភូមិ មណ្ឌលសុខភាព វិទ្យាល័យ អនុវិទ្យា និងបឋមសិក្សា ក្នុងឃុំ ស្វាយរមៀត និងឃុំព្រះប្រសប់ ប្រមាណ១១៧នាក់ ដោយមានការចូលរួមពី លោក ប៊ុន ផេង ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា លោក លោកស្រី អនុប្រធាន ព្រមទាំងសមាជិកផងដែរ។

ក្នុងពិធីឯកឧត្តមបានមានប្រសាសន៍ ណែនាំ ផ្តាំផ្ញើ ដល់យុវជន អំពីការងារសំខាន់ចំពោះមុខ ដើម្បីត្រៀមលក្ខណៈចូលរួម បំពេញ និងអនុវត្ត ផ្សព្វផ្សាយ ណែនាំដល់សមាជិកបក្ស នៃផែនកាេសកម្មភាពរបស់យុវជន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើាក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២។

បន្ថែមពីលើនេះឯកឧត្តម បានបន្តថា យុវជនត្រូវស្គាល់ពីសមាសភាព សមាជិក របស់យើង ត្រូវមានឆន្ទៈ ស្មោះត្រង់ គុណធម៌ សីលធម៌ និងដាច់ខាតចូលរួមការពារសន្តិភាព ឲ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ស្ថិតក្នុងបរិបទកូវីដ-១៩ យើងទាំងអស់គ្នាសុទ្ធតែដឹងថា រឆជរដ្ឋភិបាលកម្ពុជា មានសម្តេចតេជោជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជានកម្ពុជា ជាមគ្គុទេសឯក ពោពេញដោយឧត្តមគតិ សមត្ថភាព ដែលពិភពលោកកំពុងស្ញប់ស្ញែង បានខិតខំគៀងគររកវ៉ាក់សាំង ចាក់ស្រោយជូនប្រជាពលរដ្ឋយើងសឹងបាន១០០ភាគរយ ជូនប្រជាពលរដ្ឋយើង និងរៀបចំបើកប្រទេសឲ្យដំណើរ លើគ្រប់វិស័យឡើងវិញនាពេលដ៏ខ្លីខាងមុខ៕

You might like