ឈ្មោះចែស្រី​ ល្បីល្បាញស្ទើរមួយចំហៀងប្រទេស​ ជាឈ្មួញឈើដឹកចេញពីខេត្តព្រះវិហារ មកលក់តាមបណ្ដារាជធានីខេត្ត!

ព្រះវិហារ៖ មានសេចក្ដីរាយការណ៍ថា”ចែស្រី”ជាឈ្មួញឈើដ៏ខ្លាំង និងល្បីឈ្មោះជាង១០ឆ្នាំមកហើយ នៅភូមិសាស្ត្រ.ខេត្តព្រះវិហារ និងខេត្តកំពង់ធំ.។

ដោយឈ្មួញឈើរូបនេះ បានធ្វើសកម្មភាពដឹក”ឈើ”ប្រភេទលេខ១ ទាំងថ្ងៃទាំងយប់ខណៈសមត្ថកិច្ច.មិនដែលធ្វើការបង្ក្រាបឬទប់ស្កាត់ឡើយ។

ជាហេតុនាំឱ្យមុខជំនួញឈើ របស់”ចែស្រី”ទទួលបានភាពជោគជ័យខ្លាំង និងមានសុវត្ថិភាពក្នុងទីផ្សារងងឹត..!។

សេចក្តីរាយការណ៍បានឲ្យដឹងថា”ចែស្រី”មានរថយន្តដឹកឈើចំនួន០៦គ្រឿង។ ក្នុងនោះ រថយន្តម៉ាក”តាកូម៉ា”ចំនួន០៣គ្រឿង រថយន្តសាំយ៉ុងចំនួន០៣គ្រឿង ។
បើរាប់ទាំងប្អូន”ចែស្រី”ចំនួន០៣នាក់ទៀត អញ្ចឹងក្រុមគ្រួសា”ចែស្រី”មានរថយន្តដឹកឈើជិត១០គ្រឿងឯណោះ..!។

សេចក្តីរាយការណ៍បន្តទៀតថា៖ ឈ្មួញឈើឈ្មោះ”ចែស្រី”បានប្រមូលទិញឈើនៅក្នុង«ស្រុកត្បែងមានជយ័.ស្រុកឆែប.ស្រុកជ័យសែន.នឹងស្រុកសង្គមថ្មី»។ សុទ្ធតែជាប្រភេទឈើលេខ១.មានត្រាច.ផ្ចឹក.គរគី.ពរពេល.ឈើទាំងនោះត្រូវបានគេឈូសលំៗ ។
ដើម្បីបន្លំជាឈើគ្រឿងសង្ហារឹម រួចដឹកចេញពីភូមិសាស្ត្រ ស្រុកខាងលើ យកទៅលក់ ។
តាមបណ្ដាមួយចំនួនដូចជា៖.កំពង់ធំ.កំពង់ចាម.កណ្ដាល និងរាជធានីភ្នំពេញ ។

ប្រភពបង្ហើបថា៖ ព្រោះតែ”ចែស្រី”ឈរជើងប្រមូលទិញឈើប្រភេទលេខ១បែបនេះ! ។
ទើបប្រជាពលរដ្ឋ នាំគ្នាសម្រុកចូលកាប់ឈើ.អារឈើនៅក្នុង”ព្រៃឡង់”ព្រៃព្រះរការ”នឹងដែនជម្រកសត្វព្រៃគូលែន
ព្រហ្មទេព”យកមកលក់អោយចែស្រីយ៉ាងគគ្រឹកគគ្រេងបំផុត។

ជុំវិញការចោទប្រកាន់នេះនៅថ្ងៃទី១៤.១១.២០២១អង្គភាពសារព័ត៌មានយើងពុំអាចសុំការបកស្រាយពី”ចែស្រី”បានទេ.ហើយអង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីមន្ត្រីពាក់ព័ន្ធ និងសាម៉ីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សាយនៅលេខក្រោយទៀត៕

You might like