ពលរដ្ឋនាំគ្នាត្អូញត្អែរយ៉ាងខ្លាំងថាភូមិ​ ឃុំ​ របស់ពួកគាត់ប្រហែលលែងមានសុវត្ថិភាពទៀតហេីយទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ នៅតែបន្តបើកលេងយ៉ាងពេញបន្ទុក ក្នុងអំឡុងពេលមានវិបត្តិ កូវីដ-19

កំពង់ចាម ÷អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់ មិនបានធ្វេីតាមការណែនាំនូវវិធានការដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ បីកុំ បីការពារ ឲ្យបានខ្ជាប់ខ្ជួននោះទេមើលទៅបានហ៊ានបណ្ដោយបើកភ្លើងខៀវឲ្យមានទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះនៅតែបន្តនាំបក្សពួកបើកលេងយ៉ាងពេញបន្ទុកបែបនេះទៅវិញ នៅចំណុចក្បាលហុង ក្នុងចម្ការកៅស៊ូខាងជើងប្រហែល 2 គីឡូម៉ែត្រ ពីភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្រ្កាបបែរជាបណ្ដោយឲ្យបើកលេងបានយ៉ាងរំភើយ

ជាក់ស្ដែងនៅរសៀលថ្ងៃទី២០ខែវិច្ឆិកា​ឆ្នាំ2021-នេះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាប្រាប់ឲ្យបានដឹងថា÷ម្ចាស់ទីតាំងល្បែងមួយនេះកំពុងតែវង្វក់ស្មារតីក្រុមអ្នកញៀនល្បែងឲ្យនាំគ្នាចូលទៅលេងយ៉ាងកុះករជាប្រចាំហាក់បីដូចមិនខ្លាចញញើតពីច្បាប់នោះឡើយ!?
គេបានឮម្ចាស់ទីតាំងល្បែងមួយនេះបានអួតប្រាប់បក្សពួកគេឲ្យដឹងថារូបលោកបានរត់ការ​គិតគូរជូនមេមេរួចអស់ហើយទើបអាចលេងបាន ណាមួយទៀតរូបលោកពុំដែលចេះខ្លាចនោះឡើយដោយសារតែសមត្ថកិច្ចក្នុងមូលដ្ឋានបានបេីកភ្លេីងខៀវ(ពោលគឺឲ្យពួកគាត់បើកលេងល្បែងនៅទីនេះ)

ប្រភពដដែលពីពលរដ្ឋនាំគ្នាលើកឡើងថាបច្ចុប្បន្ននេះធ្វើឲ្យពួកគាត់មានកង្វល់និងមានការភ័យខ្លាចអំពីបញ្ហាខ្លាចការរីករាលដាលជំងឺ កូវីដ-19,, delta ពីពួកអ្នកដែលមកលេងល្បែងសុីសងខុសច្បាប់នៅទីកន្លែងនេះណាមួយទៀតភ័យខ្លាចអំពីអសន្តិសុខដូចជាអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។

ប្រជាពលរដ្ឋបានឃើញសភាពបែបនេះនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស លោកឧត្តមសេនីយ៍ទោ ឯម កុសល ជាស្នងការនគរបាលខេត្តកំពង់ចាម គួរតែមានវិធានការចាត់កម្លាំងជំនាញចុះចុះត្រួតពិនិត្យទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះកំពុងបើកលេងយ៉ាងពពាក់ពពូននៅភូមិខាងលើនេះដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន៕
ចំពោះទីតាំងខាងលេីនេះក៏មាំនបងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ឲ្យដឹងថា(ឈ្មោះវ៉ាន់)នៅភូមិអូប្រាំ ជាម្ចាស់ទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះ។

You might like