ប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ សំណូមពរដល់លោក ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជួយដុសក្អែលមន្ត្រីក្រោមឱវាទផងទាន.!!!

{ ខេត្តក្រចេះ } ÷ យោងតាមប្រភពប្រជាពលរដ្ឋបានប្រាប់ឲ្យក្រុមការងារយើងថា÷ ជារៀងរាល់ថ្ងៃ រាល់យប់ គេតែងសង្កេតឃើញថាមានរថយន្តសាំយ៉ុងនិងរម៉កជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងអាណាធិបតេយ្យពុំមានការទប់ស្កាត់និងបង្ក្រាបពីសំណាក់អាជ្ញាធរនឹងសមត្ថកិច្ច ស្រុកឆ្លូង និងស្រុកស្នួល ទើបជាហេតុនាំឲ្យឈ្មួញរកស៊ីបទល្មើសធ្វើសកម្មភាពយ៉ាងគឃ្លើននិងចរាចរណ៍បានយ៉ាងរលូន ដោយមិនអើពើ។

-ជាក់ស្តែង: នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បងប្អូន អ្នកសារព័ត៌មានយើង បានជួបប្រទះរថយន្តសាំយ៉ុង និងម៉ូតូសណ្ដោងរម៉ក ជាច្រើនគ្រឿង សម្រុកដឹកបទល្មើសទាំងថ្ងៃទាំងយប់ ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ។

– ដោយពុំមានសមត្ថកិច្ចណាធ្វើការទប់ស្កាត់និងបង្ក្រាប ជាពិសេស ជំនាញរដ្ឋបាលព្រៃឈើនិងស្នាក់ការកងរាជអាវុធហត្ថតាមបណ្ដោយដងផ្លូវទាំង០២ខ្សែនេះប្រហែលជាត្រូវថ្នាំសណ្តំហើយមើលទៅទើបបណ្ដោយឱ្យរថយន្តសាំយ៉ុង រម៉កដឹកឈើ និងរថយន្តដឹកធ្យូង ធ្វើ ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ 7 Aឆ្ពោះទៅស្រុកស្នួល និងផ្លូវជាតិលេខ73 ឆ្ពោះទៅស្រុកឆ្លូង កាត់ស្នាក់ការទៅយ៉ាងរលូន និងដាក់បន្តទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ព្រៃវែង ជាដើម ។ល។

ប្រជាពលរដ្ឋដាក់ជាសំណួរបែបត្រង់ៗថាតើ.? មន្ដ្រីសមត្ថកិច្ចឈរជើងប្រចាំការតាមសង្កាត់រដ្ឋបាលព្រៃឈើ និងស្នាក់ការកងរាជអាវុធហត្ថ ទាំងពីស្រុកនេះប្រហែលជាបានទទួលបានលាភសក្ការៈ ពីក្រុមឈ្មួញហើយមើលទៅ.? បានជាបញ្ហាទាំងនេះអស់លោកធ្វើមិនដឹងមិនឮបែបនេះទៅវិញ .?

ជាពិសេស នាពេលកន្លងមកទោះបីជា ឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះបានធ្វើការប្រជុំនៅគណៈបញ្ជាការខេត្ត និងស្រុក ហើយ ឯកឧត្តម តែងតែដាស់តឿនក្រើនរំលឹក ទៅដល់មន្ត្រី ក្រោមឱវាទឲ្យធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើ តាមគ្រប់ បណ្ដាស្រុក ដើម្បីទប់ស្កាត់បទល្មើសគ្រប់រូបភាព តែ ផ្ទុយទៅវិញ មន្ត្រីទាំងអស់នោះបានយកបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ទៅជាន់ឈ្លីហើយដាក់ធុងសំរាមចោលទៀតទេដឹង?។

តើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីកងរាជអាវុធហត្ថក៍ដូចជាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះ មិនធ្វើតាមបទបញ្ជាឬមួយក៏អនុវត្តតាមច្បាប់ ដែលថ្នាក់លើបានដាក់ឱ្យ ។

ហេតុអ្វី? បានជាអស់លោក មន្ត្រីទាំងអស់នោះមិនធ្វើការទប់ស្កាត់និងបង្ក្រាប ឬជាមន្ត្រីគ្រាប់ល្ពៅស្ងោរ មែនទេដឹង.?.) បានជាអសមត្ថភាព ក្នុងការទប់ស្កាត់និងបង្ក្រាបបែបនេះទៅវិញ។

ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គេហទំព័រយើងខ្ញុំគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះដោយពុំមែនចេតនាណាមួយរិះគន់ដើម្បីជាន់ពន្លិចនោះទេ។ គេហទំព័រយើងខ្ញុំរង់ចាំទទួលស្វាគមន៍ក្នុងការបកស្រាយជូន បើសិនជាមានសមីជនណា គិតថាការផ្សព្វផ្សាយទាំងនេះគឺជាព័ត៌មានមិនពិត មិនសុក្រឹត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះយើងខ្ញុំរង់ចាំទទួលស្វាគមន៍ក្នុងការបកស្រាយបំភ្លឺជូនរៀងរាល់ម៉ោងធ្វើការ។

Makara ភ្នាក់ងារ គេហទំព័រកូនខ្មែរម្ចាស់ប្រទេស
២២/១១/២០២១

 

You might like