ទើបតែធ្វើការបង្រាបថ្មីៗនេះឥឡូវពលរដ្ឋបានសង្កេតឃើញនៅក្នុងដែនការគ្រប់គ្រង លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កំពុងចាប់ផ្ដើមបើកលេងល្បែងសុីសងខុសច្បាប់យ៉ាងគឃ្លើនសារជាថ្មីវិញហើយ

(ភ្នំពេញ) ៖ ប៉ុន្មានខែមុនពលរដ្ឋបានឃើញនៅក្នុងទឹកដី ខណ្ឌមានជ័យ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការចុះបង្រាបទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ.2 បានចាប់ឃាត់ខ្លួនអ្នកញៀនល្បែងមួយចំនួន និងវត្ថុតាងរួមមានម៉ូតូជាច្រើនគ្រឿងផងដែល ហើយបានស្ងាត់មួយរយៈធំ ប៉ុន្តែថ្មីៗនេះពលរដ្ឋបានសង្កេតឃើញ មានទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់កំពុងប្រមូលបក្សពួកបើកលេងយ៉ាងគឃ្លើនមួយកន្លែង ចុះពីផ្លូវ 39 ចូលតាមច្រកការាសឡាន អ៊ូអូន អូតូខា ចូលក្នុងចម្ងាយ 120 ម៉ែត្រ នៅខាងស្តាំដៃម្ដុំបោចមាន់ ស្ថិតភូមិចំរើនផលទី.3 សង្កាត់បឹងទំពុនទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន ពួកគាត់បានដឹងដែរឬទេ? ឬមួយមិនហ៊ានធ្វើការបង្រ្កាប.!!

ប្រភពច្បាស់ការណ៌បានឲ្យដឹងនៅរសៀលថ្ងៃទី14 ខែធ្នូ ឆ្នាំ 2021-នេះ ទីតាំងល្បែងស៊ីសងខុសច្បាប់នៅខាងលើនេះ កំពុងបើកយ៉ាងពេញបន្ទុក ធ្វើឲ្យពលរដ្ឋរស់នៅមានកង្វល់និងការភ័យខ្លាចអំពីបញ្ហាអសន្តិសុខដូចជាអំពើលួច ឆក់ ប្លន់ និងអំពើរហឹង្សាផ្សេងៗជាពិសេសពួកគាត់ព្រួយបារម្ភខ្លាចឆ្លងរីករាលដាលជំងឺ កូវីដ-19,,ពីពួកអ្នកមកលេងល្បែងនៅទីកន្លែងនេះជាខ្លាំងតែម្តង។

ប្រភពដដែលពីពលរដ្ឋនាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមួយចំនួន នៅក្នុងទឹកដី សង្កាត់បឹងទំពុនទី1 ខណ្ឌមានជ័យ អាចបានទទួលផលប្រយោជន៍ពីម្ចាស់ទីតាំងបើកបទល្មើសមួយនេះរួចអស់ហើយទេដឹង បាននាំគ្នាភ្នែកភ្នែកបើកភ្លើងខៀវបណ្តោយឲ្យទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះបើកលេងយ៉ាងអនាធិបតេយ្យបែបនេះទៅវិញ។ដូច្នេះហើយប្រជាពលរដ្ឋនាំគ្នាអំពាវនាវ យ៉ាងទទូចមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយពិនិត្យនិងមានចំណាត់ការចាត់់កម្លាំងជំនាញធ្វើការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់កំពុងបើកលេងភូមិខាងលើនេះតាមគោលនយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន៕

You might like