ពលរដ្ឋរកស៊ីដឹកជ័រកៅស៊ូទៅលក់នៅវៀតណាម.តាមច្រកដូនរ័ត្ន.១ជើងបង់លុយចូលហោប៉ាវមន្ត្រីអស់ជាង១លានរៀល!

(ត្បូងឃ្មុំ)៖ ក្រុមអាជីវករ ត្អូញត្អែស្ទើស្រែកយំក៍ដោយ ក៍មន្ត្រីពាក់ព័ន្ធប្រចាំការ នៅច្រកតំបន់”ដូនរ័ត្ន”ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គ្មានមេត្តាសោះឡើយ។

ហើយនៅតែបន្តគាបសង្កត់កំណត់ រាប់ក្បាលឡានយកលុយ ដាក់ហោប៉ាវ គ្មានការបន្ធូរដៃដដែល!។
នេះហើយជាហេតុនាំឱ្យអាជីវករ ខាតបង់ រកប្រាក់ចំណេញលែងបាន បណ្ដាលឱ្យជ័រកៅស៊ូ ធ្លាក់ចុះថ្លៃទៀតផង។

អាស្រ័យហេតុនេះសូមក្រសួងពាក់ព័ន្ធមេត្តាពិចារណាឡើងវិញ នូវរាល់សកម្មភាពរបស់មន្ត្រីច្រកតំបន់”ដូនរ័ត្ន” ដែលកំពុងច្របាច់.កចិនលានអណ្ដាតខ្មែរ!។

ជាក់ស្ដែង៖ អាជីវករបានអះអាងប្រាប់អង្គភាពសារព័ត៌មានយើងថា៖ ជារៀងរាល់លើក ខ្លួនដឹកជ័រកៅស៊ូ ទៅលក់នៅប្រទេសវៀតណាម ។
តាមច្រកតំបន់”ដូនរ័ត្ន”ដោយប្រើរថយន្ត”វេអង” គឺត្រូវបានមន្ត្រីច្រកតំបន់មួយនេះ កំណត់យកអស់ចំនួន១.១០០.០០០រៀលក្នុងមួយជើង។

ក្នុងនោះបង់ឱ្យមន្ត្រីគយ.ដែលមានស្នាក់ការនៅក្បែរព្រំដែនចំនួន៤០០.០០០រៀលក្នុងមួយជើងជាកំហិត។
រួចបន្តបង់ឱ្យ ការិយាល័យគយនិងរដ្ឋាករច្រកតំបន់”ដូនរ័ត្ន”ដែលមានលោក ពិត សារិទ្ធ ជាប្រធាន ចំនួន១៥០.០០០រៀលទៀតក្នុងមួយជើងជាកំហិត។
បង់ឱ្យប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកតំបន់”ដូនរ័ត្ន”ចំនួន១៥០.០០០រៀលទៀត បង់ឱ្យស្នាក់ការចំនួន១៥០.០០០រៀលទៀត និងបង់ឱ្យអ្នកបើកបារ៉ាស់ អ្នកពាក់ព័ន្ធផ្សេងៗសរុបរថយន្ត”វេអង”ដឹកជ័រកៅស៊ូ ទម្រាំចេញផុតច្រកដូនរ័ត្ន ត្រូវបង់អស់ចំនួន១.១០០.០០០រៀល ក្នុងមួយជើងៗ។

មិនតែប៉ុណ្ណោះទេ សូម្បីតែរ៉ឺម៉កម៉ូតូដឹកជ័រកៅស៊ូ ក៍ត្រូវបានមន្ត្រីច្រកតំបន់”ដូនរ័ត្ន”កំណត់យកចំនួន.៣០.០០០រៀល.ក្នុងមួយជើងផងដែរ។
រថយន្តកូរ៉េម៉ាក.ស៊ីប្រូ.ដឹកជ័រកៅស៊ូ មួយជើងបង់អស់ចំនួន១៥០.០០០រៀលជាកំហិត។

រថយន្តចំណុះ៣តោនកន្លះ បង់អស់៣៥០.០០០រៀលក្នុងមួយជើង.រថយន្តដឹកជ័រកៅស៊ូ ចំណុះ៥តោនបង់អស់ ចាប់ពី៤០០.០០០រៀលទៅ៦០០.០០០រៀលក្នុងមួយជើង ។
ចំណែករថយន្តភ្លៅ៥ ដឹកជ័រកៅស៊ូ.ទៅវៀតណាម បង់ឱ្យមន្ត្រីច្រក”ដូនរ័ត្ន”អស់ចាប់ពី៨០០.០០០រៀលទៅ១.០០០.០០០រៀល.ក្នុងមួយជើង។

អាជីវករបញ្ជាក់ដូចៗគ្នាថា៖ រាល់ការបង់លុយទាំងនោះ គឺមិនដែលមានលិខិតឬក្រដាសស្នាម បង់ពន្ធចូល”រដ្ឋ”អ្វីឡើយ។
ដោយរាល់លើកពួកខ្លួន ហុចលុយផ្ទាល់ដៃ ឱ្យមន្ត្រីតាមកន្លែង និងទីតាំងស្នាក់ការដែលពួកគេឈរជើង នៅក្បែរច្រកតំបន់”ដូនរ័ត្ន”តែម្ដង!។

ជាមួយគ្នានោះ ពលរដ្ឋបានលើកឡើងថា៖ ក្នុងមួយថ្ងៃៗ មានរថយន្តដឹក ដំឡូងមី រថយន្តដឹកអុស.រថយន្តដឹកជ័រកៅស៊ូ.រថយន្តដឹកបន្លែផ្លែឈើ រថយន្តដឹកទំនិញ រួមនិងរថយន្តដឹក.ធ្យូង រាប់សិបគ្រឿង។

ដែលត្រូវឆ្លងកាត់តាមច្រកតំបន់”ដូនរ័ត្ន” ដើម្បីលើកដាក់សាងទំនិញ ដោះដូរទំនិញ ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជា។

ជាហេតុនាំឱ្យមន្ត្រីប្រចាំការនៅច្រកតំបន់ មួយនេះ មានឱកាសគាបសង្កត់ រាប់ក្បាលឡានយកលុយ ពីអាជីករ ក្រៅប្រព័ន្ធច្បាប់ បានលុយរាប់សិបលានរៀលក្នុងមួយថ្ងៃៗ។

ហើយករណីនេះត្រូវបានលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែន នៅច្រកតំបន់”ដូនរ័ត្ន”បដិសេធថា៖ មិនមានរថយន្តដឹកជ័រកៅស៊ូ ចេញចូលទៅវៀតណាម តាមច្រក”ដូនរ័ត្ន”នេះឡើយ ចំពោះរឿងយកលុយយកអី ក៍គ្មានដែរ!។

រីឯលោក ពិត សារិទ្ធ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកតំបន់”ដូនរ័ត្ន”មិនអាចសុំការបកស្រាយបានទេ នៅរសៀលថ្ងៃទី១៣.០២.២០២២នេះ។
ដោយលោកទទួលទូរស័ព្ទហើយ គ្រាន់តែឮសំនួរនិងប្រាប់ថា«សារព័ត៌មាន» មិនទាន់បាននិយាយអីផងលោកក៍និយាយថា.អាឡូអាឡូមិនច្បាស់.រួចក៍ចុចបិទទូរស័ព្ទតែម្ដង។

បើទោះជាយ៉ាងណាក៍ដោយ អាជីវករ សូមស្នើយ៉ាងទទូចដល់ក្រសួងពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ”ACU”។
មេត្តាបើកការស្រាវជ្រាវ ពិនិត្យ និងពិចារណាឡើងវិញ.នូវរាល់សកម្មភាពរបស់លោក នូ និច លោក ពិត សារិទ្ធ រួមនិងមន្ត្រីពាក់ព័ន្ធ នៅច្រកតំបន់”ដូនរ័ត្ន”។
ដែលកំពុងយកតួរនាទីរបស់ខ្លួន មកគាបសង្កត់កំណត់យកលុយ ពីអាជីវករស្រាញតែអំពើចិត្ត។
បណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ ប៉ះពាល់សេដ្ឋកិច្ច ប៉ះពាល់ជីវភាព របស់ពលរដ្ឋជាខ្លាំង៕

You might like