បុគ្គលឈ្មោះ ដែន ដែលធ្លាប់យកតួនាទី ជាអ្នកសារព័ត៌មាន ដើរឡាយបន្តផ្ទាល់ រថយន្តដឹកបទល្មើសព្រៃឈើ រថយន្តដឹកធ្យូងរបស់បងប្អូនប្រជាពលរដ្ឋពេលនេះបែរជា រកស៊ីដឹកធ្យូងតាមរថយន្តសាំយ៉ុង ដែលច្បាប់ចាត់ទុកថាជាបទល្មើសព្រៃឈើមួយដែរនោះ ជារៀងរាល់ថ្ងៃរាល់យប់ទៅវិញ?

(ក្រចេះ)÷ ប្រភពបែកធ្លាយពីបងប្អូនប្រជាពលរដ្ឋរស់នៅចំណុច 105 ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ បានប្រាប់ឲ្យគេហទំព័រយើងដឹងថា នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះមានរថយន្តសាំយ៉ុងពណ៌សមួយគ្រឿង ដឹកធ្យូងចេញពីចំណុច ចំការអំពៅ (លើកធ្យូងផ្ទះយាយនាង)តាមប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា រថយន្តសាំយ៉ុងនេះ មានម្ចាស់ឈ្មោះ លោក ដែន ដែលពួកគាត់បានប្រាប់ថាបុគ្គលរូបនេះធ្លាប់យកតួនាទីជាអ្នកសារព័ត៌មាន ជិះរថយន្ដតមឡាយរថយន្តដឹកបទល្មើសព្រៃឈើ និងរថយន្តដឹកធ្យូងដឹកកូនក្រឡឹងតាមដងផ្លូវជារឿយៗ។

យោងតាមប្រភពអ្នកស្និទ្ធស្នាលជាមួយនឹងបុគ្គលខាងលើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យយើងដឹងថា នាពេលកន្លងមកបុគ្គលឈ្មោះដែន តែងតែយកតួនាទីអ្នកសារព័ត៌មាន ដើម្បីគំរាមទៅដល់សមត្ថកិច្ច ឈរជើងនៅច្រក 105 ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ ថារូបលោកក៏ជាអ្នកសារព័ត៌មានមួយរូបដែរលោករកស៊ីគ្រាន់តែចិញ្ចឹមឆ្នាំងដូចគេដូចឯងតែប៉ុណ្ណោះ។

ចំណែកឯប្រជាពលរដ្ឋនៅចំណុច 105 ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដែលជាអ្នករកស៊ីដឹកធ្យូងបន្តិចបន្តួចគ្រាន់តែចិញ្ចឹមឆ្នាំងដែរនោះ បានដាក់ជាសំនួរ.? បែបត្រង់ៗមកកាន់គេហទំព័រយើងថា ចំពោះសកម្មភាពបងប្អូនប្រជាពលរដ្ឋ រកស៊ីដឹកជញ្ជូនធ្យូងលក្ខណៈគ្រួសារ បែកជា សមត្ថកិច្ចដែលពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ថាខុសច្បាប់ ចុះបើអ្នកសារព័ត៌មាន រកស៊ីដឹកជញ្ជូនបទល្មើសប្រភេទធ្យូងវិញនោះតើខុសច្បាប់ដែរឬទេ ???

ប្រភពដដែលបានដាក់ជាសំណួរទៀតថាបុគ្គល ឈ្មោះ ដែន ដែលដើរតួជាអ្នកសារព័ត៌មានរូបនេះ តើមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវដែរឬទេ??? បើមានពិតប្រាកដមែននោះហេតុអ្វី បានជារកស៊ីបទល្មើសដូច្នេះទៅវិញ? ឬដូចពាក្យចាស់លោកថា (មាន់ពងនិងស្រូវ បន្លំ ស៊ីស្រូវ )ថែមទាំងជួបអាចម៍ដាក់ស្រូវ ទៀតផង។

ជាចុងក្រោយ បងប្អូនអ្នកសារព័ត៌មាន រួមអាជីព និងបងប្អូនប្រជាពលរដ្ឋ រស់នៅចំណុច 105 ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ ទទូចសំណូមពរ ដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ មេត្តាជួយត្រួតពិនិត្យនិងតាមដានបុគ្គលឈ្មោះដែន នាពេលកន្លងមកដែលតែងតែ យកស្ថាប័នព័ត៌មានជាន់ឈ្លីហើយធ្វើឲ្យខូចស្ថាប័នព័ត៌មាន (ជាពិសេស)សំណូមពរដល់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្ត មេត្តា មានចំណាត់ការ ទៅលើបុគ្គលខាងលើនេះ ដែលជាហេតុនាំឲ្យជះឥទ្ធិពលអាក្រក់ទៅលើបងប្អូនអ្នកសារព័ត៌មានដែលមាន ក្រមសីលធម៌ និងវិជ្ជាជីវៈ ផងចុះទាន៕

Makara និពន្ធនាយករង គេហទំព័រKMPN.online 

You might like