ជើងខ្លាំង ឈ្មោះលោក ផុន ល្បីឈ្មោះខាងរកស៊ីដឹកជញ្ជូនបទល្មើសផលអនុផលព្រៃឈើ តាមរថយន្តសាំយ៉ុងកែច្នៃ ជារៀងរាល់ថ្ងៃរាល់យប់ បានយ៉ាងរលូន..

.(ស្រុកព្រែកប្រសព្វ-ស្រុកសំបូរ)÷ ប្រភពពីប្រជាពលរដ្ឋ នៅឃុំកំពង់ចាមស្រុកសំបូរបានខ្សឹបដាក់ត្រចៀកប្រាប់ឲ្យ កាសែត កូនខ្មែរម្ចាស់ប្រទេស យើងដឹងថា សព្វថ្ងៃនេះមាន មេឈ្មួញដុះស្លែម្នាក់ ឈ្មោះ ផុន គឺជាស្តេចក្រាញ់ ជើងខ្លាំងខាងរកស៊ីដឹកជញ្ជូនបទល្មើសព្រៃឈើប្រចាំស្រុកព្រែកប្រសព្វ និងឃុំកំពង់ចាមស្រុកសំបូរ តែម្ដង គ្មានលោកសមត្ថកិច្ចជំនាញខាងណាហ៊ានបង្ក្រាបនោះទេ។

សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ លោក ផុន នេះ គេពុំដែលឃើញកម្លាំងសមត្ថកិច្ចនិងមន្ត្រីដែលពាក់ព័ន្ធចាត់វិធានការក្តៅ និងប្រើកណ្ដាប់ដៃដែក ដើម្បីធ្វើការបង្ក្រាបនិងទប់ស្កាត់នោះទេ។ ប្រភពដដែលបានបន្តទៀតថាសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរបស់បុគ្គលខាងលើនេះ ដឹកជញ្ជូនបន្តយកទៅលក់បន្តនៅតាមបណ្ដាស្រុកមួយចំនួនទៀត នៅខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម។

ប្រភពដដែលបានបន្តទៀតថា សកម្មភាពដឹកជញ្ជូនបទល្មើសរបស់ឈ្មួញចាស់វស្សាឈ្មោះ ផុន ម្នាក់នេះអាចធ្វើចរាចរណ៍ទៅបានប្រហែលជាមានការបើកភ្លើងខៀវពីសំណាក់សមត្ថកិច្ចដែលពាក់ព័ន្ធមួយចំនួនតូច ទើបបុគ្គលខាងលើនេះ មិនកោតញញើតចំពោះ មន្ត្រីកងរាជអាវុធហត្ថស្រុក និងជំនាញរដ្ឋបាលព្រៃឈើស្រុកបែបនេះ។

មហាជនហាក់មានចម្ងល់ថា? សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃហេតុអ្វីបានជាសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ហាក់ធ្វើមិនដឹងមិនឮ មើលមិនឃើញបែបនេះទៅវិញ? ឬមួយក៏លោកអធិរាជឈ្មួញ ឈ្មោះ ផុន ម្នាក់នេះចេះបំបាំងកាយភ្នែកសម្ថកិច្ចទេដឹង.??

•√ជាចុងក្រោយប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានមហាជនទូទៅ បាន ទទួលសំណូមពរ ម្ដងហើយម្ដងទៀតដល់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង ឯកឧត្តម សាន្ត ប៊ុនថាន មេ បញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត សូម មេត្តាជួយត្រួតពិនិត្យនិងតាមដានរាល់សកម្មភាព របស់មន្ត្រីក្រោមឱវាទនិងក្រើនរំលឹកដល់អភិបាលស្រុកទាំងពីរ ទី១ លោក អភិបាលនៃគណ:អភិបាលស្រុកព្រែកប្រសព្វ និងទី ២ លោកអភិបាលនៃគណៈអភិបាលស្រុកសំបូរ ជាគណៈបញ្ជាការឯកភាពស្រុកទាំងពីរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងស្រុកទាំងពីរ ធ្វើយ៉ាងណារឹតបន្តឹងក្នុងការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសបំភ្លេចបំផ្លាញសម្បត្តិធនធានធម្មជាតិដែលនៅសេសសល់ ក្នុងតំបន់ព្រៃឡង់នេះផងទាន៕

ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះ ប្រសិនបើមានសមីជនណាគិតថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត មិនសុក្រឹតត្រឹមត្រូវ សម្រាប់ខ្លួនទេនោះ គេហទំព័រយើងខ្ញុំមករង់ចាំទទួលស្វាគមន៍បកស្រាយជូនរៀងរាល់ម៉ោងធ្វើការ៕

You might like