ព្រៃឡង់មុខជារលាយហើយបើលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិដ្ឋាននៅតែព្រងើយកន្តើយចំពោះមន្រ្តីក្រោមឱវាទឃុបឃិតគ្នាបើកឲ្យពួកក្រុមឈ្មួញកាប់បំផ្លាញ់ឈើតំបន់ព្រៃឡង់.នឹងព្រៃព្រះរការ

 

(ខេត្តព្រះវិហារ)÷ការកាប់បំផ្លិចផ្លាញព្រៃឡង់ អស់លោកជំនាញនិមួយៗបើសម្តេចមិនចេញបទបញ្ជាទេគឺមិនចុះបង្ក្រាបឡើយ ដេកចាំតែយកលុយពីក្រុមបទល្មើសទាំងនោះដើម្បីធ្វើមានបានតែប៉ុណ្ណោះដោយមិនខ្វល់នៅការបាត់បង់ឡើយ។

សេចក្តីរាយការណ៍ពីស្រុកជាយសែន និងស្រុករវាងខេត្តព្រះវិហារ មកថានាពេលបច្ចុប្បន្នព្រៃឈើក្នុងតំបន់ព្រៃឡង់កំពុងរងការវិនាសដោយសារបរិស្ថានបើកឲ្យក្រុមឈ្មួញចូលកាប់បំផ្លាញ។

ប្រភពពីសកម្មជនការពារព្រៃឈើក្នុងតំបន់ព្រៃឡង់ព្រៃឈើសម្បត្តិធម្មជាតិដ៍ច្រើនមហិមា ដែលព្រៃឈើជាប់ព្រុំប្រទល់
ខេត្តព្រះវិហារ កំពង់ធំ
និងខេត្តស្ទឹងត្រែង កំពុងរងការវិនាសក្រោមស្នាដៃក្រុមហ៊ុន (CSCK .សុីអេសសុីខេ)
ដោយក្រុមហ៊ុនមួយនេះគេបានធ្វើការគៀងគរប្រមូលពលរដ្ឋពីទីជិតឆ្ងាយឲ្យចូលទៅអារឈើក្នុងតំបន់ព្រៃឡង់ហើយក្រុមហ៊ុនគេដាក់ម៉ាសុីត្រង់សុីន័ររាប់រយគ្រឿងអារជ្រៀកយ៉ាងត្រហឹងពេញព្រៃឡង់។

ប្រភពខ្លះៗក្នុងតំបន់បានបង្ហើបឲ្យដឹងថា÷ឈើដែលក្រុមហ៊ុនប្រមូលអាររាល់ថ្ងៃមានឈើគ្រឿងផ្ទះនិងឈើឃ្លុំមានមុខកាត់ធំៗនិងមានប្រវែង៤-៥ម៉ែតជាប្រភេទឈើៗទាល់ ត្រាច ដូង ចែម
សុក្រម ឈើគគី ឈើកកោះ
។ល។
ប្រភពបានបញ្ជាក់បន្ថែមថាឈើកម្មករអារបានគឺក្រុមហ៊ុនគេធ្វើការប្រម៉ូលដឹកជញ្ជូនចូលឃ្លាំងដោយគេធ្វើប្រមូលចេញពីព្រៃតាមរថយន្តប្រភេទ( បាកុង )ដឹកចូលឃ្លាំងនៅក្នុងស្រុករវាងខេត្តព្រះវិហារ រួចគេលើកដាក់រថយន្តយីឌុបយកទៅប្រទេសវៀតណាមហ៊ុមព័ទ្ធបិតជិតតែម្តង។

ប្រភពបានបន្តទៀតថា ឃ្លាំងស្ទុបឈើគេដាក់សន្តិសុខយាមកាមយ៉ាងតឹងរឹងបំផុត មិនឲ្យនាក់ចម្លែកណាដើរទៅក្បែរឡើយមិនថា ពលរដ្ឋឬនាក់អារឈើនោះទេមានទូរស័ព្ទដៃដើរក្បែរឃ្លាំងបើសន្តិសុខឃើញគេនិងចាប់ដកហូតទូរស័ព្ទយកទុកជាក់ជាពុំខានព្រោះខ្លាចគេផ្តិតយករូបភាពឃ្លាំងដែរស្ទុបឈើដោយខុសច្បាប់របស់ក្រុមហ៊ុន។

ប្រភពដដែលបានបញ្ជាក់ថាក្រុមហ៊ុននោះគេមានអំណាចខ្លាំងណាស់បើសិនមាន មេព្រៃឬបរិដ្ថានណា ចេញចូលមិនមានការអនុញ្ញាតពីក្រុមហ៊ុនគេរាយការណ៍ឲ្យដកមេព្រៃឬបរិដ្ថាននោះចេញភ្លាម់ ហើយមួយវិញទៀតបើនាក់សុីឈ្មួលអារឈើនៅក្នុងតំបន់នោះបាននិយាយលក្ខខណ្ឌជាមួយមេការឬតំណាងក្រុមហ៊ុនរួច
គឺក្រុមហ៊ុនធានាមិនឲ្យមេព្រៃឬបរិដ្ថានណាប៉ះពាលឡើយមិនថាឈើក្រៅក្រុមហ៊ុនឬក្នុងក្រុមហ៊ុន

ហេតុនេះហើយជាការសំណូមពរមហាជនក៌ដូចជាអង្ការការពារព្រៃឈើ ក្នុងតំបន់ព្រៃឡង់ស្នើរសុំដល់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិដ្ឋានសូមមេត្តាជួយមើលនិងជួយទប់ស្កាត់នៅតំបន់ព្រៃខាងលើផងទាន!សព្វថ្ងៃគេដាក់ការសង្ស័យថាមន្រ្តីក្រោមឱវ៉ាតនិងជុំនាញពាក់ព័ន្ធក្នុងតំបន់នោះគេត្រូវដងត្រូវផ្លែនិងមានការសែនព្រេនពីក្រុមឈ្មួញនិងក្រុមហ៊ុនរួចរាល់អស់ទៅហើយបានជាមិនមានការទប់ស្កាត់ ចំណែកលោក ប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារ ដែរជាគណបញ្ជាការឯកភាពខេត្តទទួលបន្ទុកបង្ក្រាបធនធានធម្មជាតិទោះរាយការណ៍ជូនលោកយ៉ាងណាកលោកមិនខ្វល់ឡើយបានត្រឹមតែបើកមើលតែគ្មានចំណាត់ការឡើយ។

You might like