ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ប្រចាំខេត្តកណ្តាល និងទទួលផ្ទាល់ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ក្នុងពិធី “បើក” ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២២

ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ស្រុកខ្សាច់កណ្តាល ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ប្រចាំខេត្តកណ្តាល និងទទួលផ្ទាល់ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ក្នុងពិធី “បើក” ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២២ ដែលនឹងដំណើរការចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ ចំពោះឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ដែលបានឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកា ក្នុងការងាររៀបចំព្រឹត្តិការប្រកួតកីឡាបាលទាត់ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ប្រព្រឹត្តទៅយ៉ាងរលូត។

ការប្រកួតពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២២ មានកីឡាករដាក់ពាក្យប្រកួតចំនួន២០ក្រុម (ក្រុមបាល់ទាត់បុរស ១៨ក្រុម និងនារី ២ក្រុម) ដែលត្រូវចូលរួមប្រកួតប្រជែង ដែលកីឡាករគ្រប់រូបសុទ្ធសឹងជាកូនចៅរបស់បងប្អូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ដោយបែងចែកជា ៤ពូល ប្រកួតជាលក្ខណៈវិលជុំ ។

តាងនាមឱ្យគណៈកម្មការរៀបចំការប្រកួត សូមឱ្យប្រតិភូ កីឡាករទាំងអស់គោរពនូវបទបញ្ជាបច្ចេកទេស ក្រមសីលធម៌ល្អក្នុងការប្រកួត បញ្ចេញឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមយកជ័យជំនះជូនក្រុមខ្លួន ហើយបើទោះជាចាញ់ក៏យើងទទួលបានមកវិញ នូវសុខភាពផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព មិត្តភាព ជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ ជាពិសេសរួមចំណែកកាត់បន្ថយភាពអសកម្មផ្សេងៗ នៅក្នុងសង្គមទៀតផង។

សូមគោរពជូនពរគណៈអធិបតី លោក លោកស្រី ភ្ញៀវ កិត្តិយស កីឡាករទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃា្លតឡើយ ៕

You might like