ពលរដ្ឋឆ្ងល់ថាទាំងអភិបាលខេត្តចាស់នឹងអភិបាលខេត្តថ្មីទាំងមេ ប៉េ អឹម ខេត្តចាស់នឹងមេ ប៉េ អឹមខេត្តថ្មី ហេតុអ្វីបានជាមិនអាចបង្រ្កាប(លោក ហ៊ូវ ជីវៃ )មេឈ្មួញដឹកផលអនុផលដោយគ្មានច្បាប់អនុញ្ញាតឆ្លងដែនទៅប្រទេសណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឬមួយមេឈ្មួញរូបនេះជាអ្នករកចំណូលជូនអស់លោកទេដឹង…

ខេត្តរតនគីរី ÷ ចាប់ផ្តើមល្បីទៀតហើយមេឈ្មួញជើងខ្លាំងឈ្មោះ ហ៊ូវ ជីវៃ កំពុងគៀងគរគ្នាគ្នីគ្នាចូលកាប់បំផ្លាញ់ផលអនុផលព្រៃឈើខុសច្បាប់ ចេញពីស្រុកចំនួន.៣ (ទី១) ក្នុងស្រុកអណ្ដូងមាស (ទី២)ស្រុកវើនសៃ និង(ទី៣) នៅស្រុកកោះញែក ហើយដឹកជញ្ជូនឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ សារជាថ្មីម្ដងទៀតហើយ!

កន្លងមកមេឈ្មួញឈ្មោះ ហ៊ូវ ជីវៃ ម្នាក់នេះបានសំរាក ដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់មួយរយៈហើយ តែឥឡូវនេះប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានរាយការណ៍មកថា÷ មេឈ្មួញជើងខ្លាំងឈ្មោះ ហ៊ូវ ជីវៃ ជាមេឈ្មួញជើងចាស់ បានចាប់ផ្ដើមដំណើរការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់សារជាថ្មី ក៍ដោយសារបានស្គាល់ចិត្តស្គាល់ថ្លើមជាមួយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ទើបតែឡើងកាន់តំណែងថ្មីៗ និងមន្ត្រីបក្សពួកផ្សេងទៀត ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យ បើកភ្លើងខៀវឲ្យ ឈ្មោះហ៊ូវ ជីវ៉ៃ ដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ចេញពីស្រុកអណ្ដូងមាស ស្រុកវើនសៃ ស្រុកកោះញែក ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ បានទៅដោយរលូន! ក៍ដោយសារតែលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជារួចហើយថាបើមានស្ថាប័នណាផ្សេងៗចូលមកក្នុងមូលដ្ឋានយើង ត្រូវសួរនាំឲ្យបានច្បាស់លាស់ កន្លងមកលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ធ្លាប់លើកឡើងថា អ្នកកាសែតជជុះ ក្រោយមកបង្គាប់ឲ្យ អាវុធហត្ថ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវតែហៅមកសួរនាំ បើហួសបេសកម្ម គឺមិនឲ្យធ្វើសកម្មភាពអ្វីៗនៅក្នុងមូលដ្ឋានយើងនេះបានឡើយ រីឯអ្នកកាសែតជជុះដូចគ្នាដែរ នេះជាសំណេរ ដែលត្រួសត្រាយផ្លូវ ដើម្បីឲ្យមេឈ្មួញជើងខ្លាំង ឈ្មោះ ហ៊ូវ ជីវ៉ៃ ដំណើការដឹកជញ្ជូនឈើខុសច្បាប់ បានទៅដោយរលូន ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមបានដោយសុវត្ថិភាព។

បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកទាំងបីរួមមាន ស្រុកអណ្ដូងមាស ស្រុកវើនសៃ និងស្រុកកោះញែក ពួកគាត់នាំគ្នាសូមសំណូមពរ ទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរ:ភូមិន្ន និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាប!ធនធានធម្មជាតិ រួមទាំង ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រី បរិស្ថាន សូមឯកឧត្តម មេត្តាចាត់វិធានការ ស៊ើបអង្កេតមេឈ្មួញជើងខ្លាំង ឈ្មោះ ហ៊ូវ ជីវៃ ម្នាក់នេះផង ដោយសារឥឡូវនេះកំពុងដំណើរការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ យ៉ាងគឃ្លើនមិនថាថ្ងៃឬយប់ឡើយ! ៕

You might like