សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៤ នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ ជួញដូរគ្រឿងញៀន នៅស្រុកព្រែកសព្វ ខេត្តក្រចេះ

(ខេត្តក្រចេះ)៖ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ គណៈបញ្ជាការឯកភាពក្រុង និង មានការសម្រប សម្រួលពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងអធិការដ្ឋាន នគរបាលក្រុងក្រចេះ សហការជាមួយជំនាញ ការិយាល័យគ្រឿងញៀនខេត្ត និង អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង១១និង២០នាទីព្រឹក កម្លាំងសមត្ថកិច្ចជំនាញ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតភូមិចំណុចភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជនសង្ស័យទី១- ឈ្មោះ រី ស ភេទស្រី អាយុ ៣៨ឆ្នាំ
២-ឈ្មោះ ប៉ី ស្រីមុំ ភេទស្រី អាយុ ៥០ឆ្នាំ
៣-ឈ្មោះ តី គីន ភេទប្រុស អាយុ៦០ឆ្នាំ
អ្នកទាំង៣មានទីលំនៅ ភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
៤-ឈ្មោះ ម៉ាត់ សពីរីន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិទួលចាម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

វត្ថុតាង និង សម្ភារៈរួមមាន ៖
-ម្សៅក្រាមពណ៍ស(សង្ស័យជាគ្រឿងញៀន) ចំនួន ២៣កញ្ចប់ (ធំ០២កញ្ចប់,តូច២១កញ្ចប់)
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង
-ទុយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន ១១ដើម
-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន
-កាំភ្លើងកែច្នៃ ចំនួន០២ដើម

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ និង វត្ថុតាង ត្រូវបានឃាត់ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕

You might like