ភ្នំពេញ៖ ជាមួយគ្នានោះក្រសួងបានបញ្ជាក់ អត្តសញ្ញាណជូន គេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦។យោងតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ដោយសារតែមានការវិវឌ្ឍន៍យ៉ាងខ្លាំង នៃប្រព័ន្ធបច្ចេកវិទ្យា និងអ៊ីនធឺណែតនៅទូទាំង សកលលោក ក៏ដូចជាសេរីភាពនៃការប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គម (Facebook) បានធ្វើអោយប្រជាពលរដ្ឋកម្ពុជា ជាច្រើនបាននិងកំពុងប្រើប្រាស់ប្រព័ន្ធនេះ យ៉ាងពេញនិយម រាប់បញ្ចូលទាំងថ្នាក់ដឹកនាំកំពូលៗ មួយចំនួនធំនៃរាជរាដ្ឋាភិបាលកម្ពុជាផងដែរ។​ក្រសួងមហាផ្ទៃបន្តថា ដោយសារតែប្រព័ន្ធនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងភាពសំបូរបែបនៃ ប្រព័ន្ធអ៊ីនធឺណែត នៅទូទាំងប្រទេសទាំងសេវា និងតំលៃទាបសមរម្យ ជាហេតុនាំអោយខិលខូចមួយចំនួន បានឆ្លៀតឱកាសលួចក្លែងបន្លំ ឈ្មោះថ្នាក់ដឹកនាំមួយចំនួន ដើម្បីបំរើផលប្រយោជន៍ ទុច្ចរិត របស់ពួកគេ។

នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បញ្ជាក់ថា “ក្នុងគោលដៅរក្សាអោយបាននូវសុវត្តិភាព និងភាពត្រឹមត្រូវក្នុងការប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គម (Facebook) មួយនេះជូនថ្នាក់ដឹកនាំ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដាក់ចេញនូវយន្តការក្នុងការ បង្ការទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ត់ចត់ បំផុតចំពោះបទល្មើសបច្ចេកវិទ្យា ស្របតាមតួនាទីភារកិច្ច ដែលបានដាក់ចេញ ជាក់ស្តែងក្នុងរយៈកាលកន្លងមកនេះ បទល្មើសក្នុងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនត្រូវបាននាយកដ្ឋាន សហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រហូតឈានដល់ការបិទជាស្ថាពរនូវគណនី ក្លែងក្លាយមួយចំនួន”។គេហទំព័រ Facebook ដែលត្រូវបានបិទជាស្ថាពរនេះ រួមមាន៖

១៖ ទំព័រ Facebook ឈ្មោះ សមាគមន៍វៀតណាមនៅកម្ពុជា

២៖ ទំព័រ Facebook ឈ្មោះ Hun Mannet (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត), Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្តម ហ៊ុន ម៉ាណែត)

៣៖ ទំព័រ Facebook ឈ្មោះ Vong Bunintreavuth

៤៖ ទំព័រ សមាគមវៀតណាមនៅកម្ពុជា -ល- ។

ក្រសួងមហាផ្ទៃបន្ថែមថា នាយកដ្ឋានព័ត៌មានវិទ្យាកំពុងតែ បន្តការងារខាងលើ ក្នុងការបិទគណនី ក្លែងក្លាយជាច្រើនទៀតដែលកំពុង ធ្វើសកម្មភាពទុច្ចរិត និងបន្តបញ្ជាក់អត្តសញ្ញាណ គេហទំព័រ ផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ ដើម្បីបម្រើជូននូវភាពច្បាស់លាស់ ដល់សាធារណជនទូទៅ បានជ្រាប និងជៀសផុតពីការអំពើ ឆបោកផ្សេងៗ។​ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានតួនាទីយ៉ាងសំខាន់ជាសេនាធិការ របស់ក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ និងការពារភាពអសកម្មរាល់បទល្មើសតាម បណ្តាញសង្គម ហើយដោះស្រាយនូវរាល់ បញ្ហានានាជូនប្រជាពលរដ្ឋផងដែរ៕

You might like