ផ្ទះលួចបើកល្បែងសុីសងហ្គមបាញ់ត្រីឈ្មោះ លោក រឿន នៅតាមបណ្តោយផ្លូវជាតិលេខ២សង្កាត់.ចាក់អង្រែលេី ខណ្ឌមានជ័យ.រាជធានីភ្នំពេញ បើកលេងបានយ៉ាងរំភើយបីដូចមិនខ្លាចច្បាប់សោះឡេីយ(ព័ត៌មានវីឌីអូ)

(ភ្នំពេញ) ៖ផ្ទះលួចបើកបទល្មើសលេងល្បែងសុីសងហ្គេមបាញ់ត្រីមួយកន្លែនៅជិតខាងត្បូង ឃ្លាំងផលិតនឹងស្តុបបារី នៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលេី ខណ្ឌមាជ័យ រាជធានីភ្នំពេញ ហេីយទីតាំងខាងលេីក៏នៅមិនឆ្ងាយពីប៉ុស្ដិ៍ នគរបាល រដ្ឋបាល ចាក់អង្រែ លេីផងដែរ តែលោកនាយប៉ុស្ដិ៍ហាក់ដូចជាមើលមិនឃេីញកន្លែងផ្ទះលេងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងនេះសោះឡេីយ។

តាមប្រភពពីពលរដ្ឋដែររស់នៅហេីយលក់ដូរនៅក្បែរនោះនឹងមេីលការខុសត្រូវនៅទីនោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាផ្ទះបើកលេងល្បែងសុីសងហ្គេមបាញ់ត្រីខាងលេីនេះ ជាកន្លែងរបស់ឈ្មោះរឿន ហេីយបេីកលេងរាប់ខែមកហេីយអាចនិយាយថាជាកន្លែងដុះស្លែហើយក៏មិនដែលឃើញខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចុះមកក្បែរហើយធ្វើការបង្រ្កាបម្តងណានោះឡើយ ហេីយពួកគាត់បាននិយាយថា ប្រហែលជាលោកម៉េង វិមានតារា អធិការខណ្ឌមានជ័យនឹងលោកនាយប៉ុស្ដិ៍រដ្ឋបាល នគរបាលចាក់អង្រែលេី បានទទួលលុយប្រចាំខែហេីយបានជាធ្វេីមេីលមិនឃេីញនៅកន្លែងល្បែងស៊ីសងហ្គេមបាញត្រីដែលបេីកលេងទាំងយប់ទាំងថ្ងៃបែបនេះ។

បងប្អូនប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ អភិបាល រាជធានីភ្នំពេញ និង ឯឩត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្រ្កាបកន្លែងលួចបើកលេងល្បែងសុីសងហ្គេមបាញ់ត្រីដែរមានទីតាំងខាងលើនេះ ផង ។ ហើយថ្មីៗនេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា មិនឲ្យមានបើកបទល្មើសលេងល្បែងសុីសង បើនៅតែមានកន្លែងណាទៀត អជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋ ត្រូវតែចុះធ្វើការបង្រ្កាបភ្លាមៗតែម្តងដើម្បីភូមិឃុំមានសុវត្តិភាព៕

You might like