ប្រជាពលរដ្ឋសូមណូមពរដ្ឋសូមណូមពរដល់លោកប្រធានមន្ទីររ៉ែនឹងថាពលខេត្តព្រៃវែងចុះពិនិត្យមេីលរណ្ដៅដីដីដែលមានជម្រៅជ្រៅមួយកន្លែងនៅខាងលិចទីលានចាក់សំរាម​ផង

(ព្រៃវែង)៖ពិតជាមិនធម្មតាមែនថៅកែរណ្ដៅដីដ៏មានឥទ្ធិពលកំពុង់តែ សម្រុកជីករណ្តៅដីជ្រៅៗ ជិតដល់ក្បាលប្រេត!។

ដោយប្រើរថយន្តយីឌុបរាប់សិបគ្រឿង ក្នុង១ថ្ងៃៗ ដើម្បីដឹកជញ្ជូនអាចម៍ដី ចេញពីរណ្ដៅ យកមកបំពេញតម្រូវការអតិថិជន និងមហិច្ឆតារបស់ខ្លួន!។

បង្កទៅជាដីហុយទ្រលោម ចូលផ្ទះពលរដ្ឋដែលនៅសងខាងផ្លូវ គួបផ្សំនឹងមិនគ្របផងនោះ ជាហេតុនាំឲ្យអាចម៍ដី ជ្រុះរប៉ាត់រប៉ាយ ប្រឡាក់ពេញផ្លូវជាតិលេខ១១។

អាស្រ័យហេតុនេះសូមជំនាញពាក់ព័ន្ធជាពិសេសគឺលោក ជា សុមេធី អភិបាលខេត្តព្រៃវែង មេត្តាមានវិធានការផងទាន

គ្រឿងចក្រខ្នាតធំ ដែលបង្កការលំបាកដល់ពលរដ្ឋនោះមានម្ចាស់ឈ្មោះ ថៃ សុធា ស្ថិតនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានរណ្ដៅខ្នាតយក្ស នៅខាងលិចទីលានចាក់សំរាម ទួលព្រះធាតុប្រហែល២០០ម៉ែត្រ។

ប្រភពពីពលរដ្ឋបានឲ្យ ដឹងថា!ម្ចាស់គ្រឿងចក្រឈ្មោះ ថៃ សុធា ដែលល្បីឈ្មោះ ប្រចាំខេត្តព្រៃវែងខាងដឹកជញ្ជូនអាចម៍ដី មិនសោចទឹក និងមិនគ្របនោះជាមនុស្សមានឥទ្ធិពលខ្លាំង

ពលរដ្ឋនៅតំបន់នោះបានថ្លែងហួសចិត្តថា អាជ្ញាធរមិនគួរធ្មេចភ្នែកឲ្យ ក្រុមហ៊ុនគ្រឿងចក្រខ្នាតធំមួយនេះ ។

សម្រុកដឹកជញ្ជូនអាចម៍ដីគ្មានឈប់ឈរបែបនេះសោះ ខណៈក្រុមហ៊ុន ប្រើសុទ្ធតែ រថយន្តយីឌុប រថយន្តកែច្នៃអត់ពន្ធ ដឹកចាប់ពីព្រឹកព្រលឹម រហូតព្រលប់ទើបឈប់!។

ពោលគឺ!ក្បួនរថយន្តទាំងនោះបើកបន្តកន្ទុយគ្នាដូចហែកឋិន ដោយមិនស្រោចទឹកឲ្យទៀងទាត់ឡើយ។

បណ្ដាលឲ្យដីហុយទ្រលោម ចូលតាមខ្នងផ្ទះ ជាប្រចាំ ម្នាក់ៗចេះតែនាំគ្នាខាំមាត់សង្កត់ចិត្ត ព្រោះថាបើប្ដឹងក៍គ្មានប្រសិទ្ធភាពដែរ បានត្រឹមគេស្អប់ប៉ុណ្ណោះ!។

ពលរដ្ឋអះអាងថា៖ ក្រុមហ៊ុនគ្រឿងចក្រនោះ មិនត្រឹមតែបង្កដីហុយប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋជាញឹកញាប់។

ព្រោះរថយន្តទាំងនោះ ដឹកជញ្ជូនអត់គ្រប ជ្រុះហូ អាចម៍ដីរប៉ាត់រប៉ាយពាសពេញផ្លូវជាតិលេខ១១ ពេលមេឃភ្លៀងម្ដងៗអ្នកជិៈម៉ូតូរអិលដួលស្ទើររាល់ថ្ងៃ។

បើមេឃក្ដៅវិញដីហុយទ្រលោមខ្យល់បក់ចូលផ្ទះពលរដ្ឋ រកតែទទួលទានអាហារពេលថ្ងៃត្រង់មិនកើតផង។

លើសជាងនេះទៅទៀត ពលរដ្ឋនៅក្នុងភូមិខាងលើ កំពុងព្រួយបារម្ភ ពីសុវត្ថិភាពសត្វពាហនៈ នឹងកូនចៅពួកគាត់ថា៖ បើភ្លាត់ស្នៀតធ្លាក់ចូលរណ្ដៅដី របស់ថៅកែឈ្មោះ ថៃ សុធា ស្ថិតនៅខាងលិចទីលានចាក់សំរាម ទួលព្រះធាតុប្រហែល២០០ម៉ែត្រនោះ ប្រាកដជាមិនរស់ឡើយ។

ព្រោះជម្រៅរណ្ដៅនោះចាប់ពី២០ទៅ៣០ម៉ែត្រឯណោះ បើធ្លាក់ចូលហើយកុំថាសត្វសូម្បីមនុស្សក៍ឡើងមកវិញមិនរួចដែរ។

ករណីនេះកន្លងមកលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែងធ្លាប់ប្រាប់ ដើមរាំង ថា៖ គ្រឿងចក្រលោកថៃ សុធា គឺមានអាជ្ញាប័ណ្ណត្រឹមត្រូវ តែអនុញ្ញាតឲ្យជីកជម្រៅ៥ម៉ែត្រ លើទំហំដី១ហិកតាប៉ុណ្ណោះ!។

បញ្ហានេះដែរពលរដ្ឋធ្លាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប៉ុន្តែគ្មានចំណាត់ការទាល់តែសោះ ។

ឯមន្រ្តីជំនាញហាក់មើលមិនឃើញ ស្តាប់មិនលឺ ងាប់ត្រចៀកស្តូក ពលរដ្ឋសង្ស័យថា ត្រូវថ្នាំសណ្តំគេហើយ?។

ឆ្លើយតបនិងការលើកឡើងខាងលើលោក ថៃ សុធា បានថ្លែងប្រាប់យ៉ាងខ្លីថា រឿងអ្វីគាត់មិនដឹងទេ តែសំខាន់ គាត់បង់ពន្ធឡានក្នុង១ឆ្នាំៗ អស់រាប់លានរៀលគឺឡានគាត់បើកលើផ្លូវ។

ចំណែកលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង មិនបានបកស្រាយអ្វីទេ គ្រាន់តែនិយាយយ៉ាងខ្លីថា! ជាប់រវល់រួចក៍ចុចទូរស័ព្ទបិទតែម្តង។

ទោះជាយ៉ាងណាក្ដី!ពលរដ្ឋសូមស្នើដល់ជំនាញពាក់ព័ន្ធ ជាពិសេសគឺលោក ជា សុមេធី អភិបាលខេត្តព្រៃវែង មេត្តាមានវិធានការចំពោះក្រុមហ៊ុនគ្រឿងចក្រដែលបង្កការលំបាកដល់ពលរដ្ឋផងទាន៕

You might like