ស្ទើមួយពូជរបស់លោកអធិការងផ្នែកសន្តិសុខស្រុកអង្គរបុរីម្នាក់ប្រើហឹង្សានិងជេរដៀលពលរដ្ឋ! បណ្ដាលអោយរងរបួសធ្ងន់


ផ្ទុះអំពើហឹង្សាមួយករណីផ្អើលពេញស្រុក ដោយផ្ដើមចេញពីមេក្លោងគឺជាប្រពន្ធលោកឈួន ធី អធិការងទទួលផែនសន្តិសុខ ប្រចាំស្រុកអង្គរបុរីនិងមានអ្នកចូលរួមប្រើហឹង្សាមានកូនបង្កើតកូនប្រសាស្ទើតែមួយពូជតែម្ដងតែលោកអធិការស្រុកព្យាយាមលាក់រឿងនេះមិនរាយការណ៏ជូនថ្នាក់លើ។
ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២០ស្ថិតនៅភូមិកំពង់ហ្លួងស្រុកអង្គរបុរីខេត្តតាកែវដោយជនបង្ករមានគ្នា៥នាក់ទីមួយឈ្មោះលោកស្រីឌឹម វណ្ណធីប្រពន្ធរបស់លោកឈួន ធីមានតួនាទីជាអធិការងផែនសន្តិសុខ ទី២ឌឺម ផល្លីភេទស្រីត្រូវជាប្អូនស្រីប្រពន្ធលោកឈួន ធីទី៣លោកស្រីឌឹម ទ្រាងភេទស្រីជាប្អូនស្រីប្រពន្ធលោកឈួន ធីទី៤កញ្ញា ចន្ទ្រាកូនស្រីបង្កើតរបស់លោកស្រីឌឹម ទ្រាងនិងទី៥កុមារ៉ាឡុងបុងជាកូនលោកស្រីឌឹម ទ្រាង។
បើយោងតាមសម្ដីលោកស្រីជូន ណាំងអាយុ៤៧ឆ្នាំរស់នៅភូមិឃុំកើតហេតុបានអោយដឹងថាករណីខាងលើមុនពេលកើតហឹង្សាក្រុមជនបង្ករបានជេរដៀលមកលើរូបលោកស្រីដោយពាក្យអសុរោះជាច្រើនដោយគ្មានមូលដ្ឋានច្បាស់លាស់ហើយលោកស្រីបានតបតវិញស្រាប់តែក្រុមជនង្ករបានព្រួតគ្នាវាយមកលើលោកស្រីនិងកូនស្រីបង្កើតរបស់លោកស្រីដែលសម្រាលកូនខ្ចីបាន៤ខែរងរបួសធ្ងន់ដោយជាំពេញខ្លូនចំណែកកូនប្រសារលោកស្រីរងរបួសភ្នែកម្ខាងដោយក្រុមជនបង្ករយកដុំថ្មគប់ពួកគាត់ដល់ក្នុងផ្ទះហើយពួកគេបានបង្ខំអោយលោកស្រីដើប្ដឹងទៅ។
ក្រោយពេលកើតហេតុលោកស្រីបានទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលស្រុកអង្គរបុរីស្រាប់តែលោកភី ឆុនជាអធិការស្រុកលោកអ៊ុក សារ៉ាត់ជាអធិការរងផ្នែកព្រហ្មទណ្ឌបានអោយលោកស្រីសម្របសម្រួលគ្នាទៅកុំប្ដឹងអីព្រោះលោកស្រីគ្មានសាក្សី។
ពាក់ពន្ធ័ករណីខាងលើលោកភី ឆុនអធិការនគរបាលស្រុកអង្គរបុរីបានអោយដឹងថាពិតជាមានករណីនេះកើយករណីហឹង្សាពិតមែនតែលោកអោយសម្របសម្រួលគ្នាព្រអ្នកទាំងនោះរស់នៅក្បែរគ្នាតែលោកអធិការមិនបានបញ្ជាក់ថាលោកបានរាយការជូនថ្នាក់លើឬមិនរាយការណ៏នោះទេ។
ចំណែកលោកអ៊ុក សារ៉ាត់អធិការងទទួលផែនព្រហ្មទណ្ឌស្រុកអង្គរបុរីបានកែសំណុំរឿងនេះថាមានគេប្ដឹងរឿងបរិហាកេរ៏ទៅវិញដើម្បីរាយការណ៏កុហក់ថ្នាក់លើដោះបន្ទុកគ្នីគ្នារបស់ខ្លូន។
គួបញ្ជាក់ថាក្រោយកំលាំងអធិការទទួលពាក្យបណ្ដឹងករណីហឹង្សាខាងលើកំលាំងជំនាញមិនបានចុះទៅសាកសួរជនរងគ្រោះភ្លាមៗទេដោយយកលេសប្រាប់ជនរងគ្រោះថាកុំប្ដឹងអីឯងគ្មានសាក្សីទេចំណែកគ្នារងរបួសជាំពេញខ្លូនមិនព្រមទៅធ្វើកោសល្យវិច្ច័យដើម្បីដាក់បន្ទុកជនបង្ករដែលមានមេក្លោងជាប្រពន្ធអធីការងនោះទេ។

You might like