ព្រះសីហនុ៖តាមការ បង្ហើប ពី មន្ត្រីរាជការ នៅក្នុង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ព្រះសីហនុ បាន ឲ្យ ដឹងថា ក្រោយពេល ទទួលបាន តំណែង ជា ប្រធាន មន្ទីរ សាធារណការ ខេត្ត ព្រះសីហនុ រួចមក គឺ
លោក បូរី វង្ស សា និត្យ កំពុង សប្បាយ ប្រមូល លុយ តាមរបៀប ពុករលួយ យ៉ាង ពេញបន្ទុក ។ ជាក់ស្ដែង ករណី ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល ផ្លូវជាតិ លេខ ៤ ស្រុក កំពង់ សិលា ហ៊ាន ប្រែក្លាយ ជញ្ជីង ថ្លឹង រថយន្ត ទៅជា ជញ្ជីង ថ្លឹង លុយ គឺ ដោយសារ មានការ ឃុបឃិត បើកដៃ ពី សំណាក់ លោក បូរី វង្ស សា និត្យ ដែលមាន ខ្នងបង្អែក រឹងមាំ ។ ប្រភព ស្និទ្ធ នឹង លោក បូរី វង្ស សា និត្យ បាន ឲ្យ ដឹងថា ខ្នងបង្អែក រឹងមាំ របស់លោក បូរី វង្ស សា និត្យ គឺ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ដែល បណ្ដោយ ឲ្យ លោក បូរី វង្ស សា និត្យ ធ្វើ អ្វីៗ តាម អំពើ ចិត្ត ។

ប្រភពពី ក្រុម ឈ្មួញ និង អាជីវករ ដឹកជញ្ជូន ទំនិញ ឆ្លងកាត់ ផ្លូវជាតិ លេខ ៤ ក្នុងស្រុក កំពង់ សិលា ខេត្ត ព្រះសីហនុ បាន ឲ្យ ដឹងថា បច្ចុប្បន្ន ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល ផ្លូវជាតិ លេខ ៤ កំពុង ប្រែក្លាយ ជញ្ជីង ថ្លឹង រថយន្ត ទៅជា ជញ្ជីង ថ្លឹង លុយ យ៉ាង ក្រអឺតក្រទម ព្រោះ មានការ ឃុបឃិត បើកដៃ ពី សំណាក់ ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ព្រះសីហនុ ផងដែរ ។ ប្រភព បាន ឲ្យ ដឹងថា ទោះបី ឈ្មួញ និង អាជីវករ ដឹកជញ្ជូន ទំនិញ តាម រថយន្ត ផ្ទុក មិន លើស ទម្ងន់ យ៉ាងណាក៏ដោយ ក៏ត្រូវ បង់លុយ តាម ការកំណត់ របស់លោក រ័ត្ន ប្រធាន ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល និង បក្ខពួក ដែរ ។ ដូច្នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ក៏ដូចជា លោក សេង ឈួន មេ ជញ្ជីង ថ្លឹង រថយន្ត ទូទាំងប្រទេស មិនគួរ បណ្ដែតបណ្ដោយ ឲ្យ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល ធ្វើ អ្វីៗ តាម អំពើ ចិត្ត ទៀត ទេ ។

ប្រភពពី ក្រុម ឈ្មួញ និង ក្រុមអាជីវករ ដឹកជញ្ជូន ទំនិញ ឆ្លងកាត់ ផ្លូវជាតិ លេខ ៤ ស្រុក កំពង់ សិលា បាន ឲ្យ ដឹងថា ក្នុង មួយថ្ងៃៗ មាន រថយន្ត ដឹកជញ្ជូន ទំនិញ ដឹកជញ្ជូន ក្រួស ដឹកជញ្ជូន ថ្ម ឆ្លង កាត់មុខ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល ចាប់ពី ៣០០ គ្រឿង ឡើងទៅ ដូច្នេះ លោក រ័ត្ន និង បក្ខពួក ប្រមូលបាន លុយ មិនតិច ឡើយ ។ រថយន្ត ផ្ទុក លើស ទម្ងន់ ឬ មិន លើស ទម្ងន់ អាច បើកបរ ឆ្លង កាត់មុខ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល ដោយ មិនចាំបាច់ ចូល ថ្លឹង ឡើយ ហើយ រថយន្ត ផ្ទុក លើស ទម្ងន់ ត្រូវ បង់លុយ ច្រើនជាង រថយន្ត ផ្ទុក មិន លើស ទម្ងន់ ។ លើស នេះ ទៅទៀត លោក រ័ត្ន ដែលជា ប្រធាន ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល តែងតែ ប្រើ ឈ្មោះ ប្រធាន មន្ទីរ សាធារណការ ខេត្ត ព្រះសីហនុ និង ប្រើ ឈ្មោះ មន្ត្រី ធំៗ ក្នុង ក្រសួង សាធារណការ មួយចំនួន ដើម្បី បិទបាំង ទង្វើ មិន ប្រក្រតី និង អំពើពុករលួយ របស់ខ្លួន យ៉ាង ក្រអឺតក្រទម ។

ប្រភពពី មន្ត្រីរាជការ នៅក្នុង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ព្រះសីហនុ បាន ឲ្យ ដឹងថា ការដែល ប្រធាន ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល ផ្លូវជាតិ លេខ ៤ ស្រុក កំពង់ សិលា ហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត អាចជា ប្រភព ចំណូល របស់លោក សេង ឈួន ដែលជា មេ ជញ្ជីង ថ្លឹង រថយន្ត ទូទាំងប្រទេស ផងដែរ ។ ជាក់ស្ដែង បច្ចុប្បន្ន ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល ផ្លូវជាតិ លេខ ៤ ហ៊ាន ប្រែក្លាយ ជញ្ជីង ថ្លឹង រថយន្ត ទៅជា ជញ្ជីង ថ្លឹង លុយ យ៉ាង រលូន ហើយ លោក សេង ឈួន រក្សា ភាព ស្ងៀមស្ងាត់ ធ្វើ មិនដឹងមិនឮ អ្វី ទាំងអស់ ។ សូម្បីតែ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ក៏ បណ្ដោយ ឲ្យ ប្រធាន មន្ទីរ សាធារណការ ខេត្ត ព្រះសីហនុ និង ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល ធ្វើ អ្វីៗ តាម អំពើ ចិត្ត ដែរ ។ ហេតុនេះ លោក ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង អំពើពុករលួយ ដែល ធ្លាប់ ប្ដេជ្ញា លុបបំបាត់ អំពើពុករលួយ នៅតាម ដងផ្លូវ នោះ មិនគួរ មើលរំលង អំពើពុករលួយ យ៉ាង រាលដាល របស់ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹងច្រាល ផ្លូវជាតិ លេខ ៤ ស្រុក កំពង់ សិលា នោះទេ ហើយកំពុងស្ងាត់ស្ងៀម៕

You might like