ដៃ ជាប់ខ្នោះហើយ ថែមទាំងនៅក្នុងបន្ទប់ឃុំឃាំងទៀតបណ្តោយឲ្យរួចខ្លួនទៀត តើគិតយ៉ាងមិចលោកមេប៉ុស្តិ៍ចោមចៅទី១?

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវបានរត់គេចខ្លួនបាត់ ទាំងដៃជាប់ខ្នោះ ចេញពីប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីប្រជាពលរដ្ឋឃាត់ខ្លួនបានជនសង្ស័យ លួចគាស់ទ្វាររថយន្តយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ យកមកប្រគល់ឱ្យប៉ូលិស។ស្រាប់តែ ចោរ រត់បាត់ពីប៉ុស្តិ៍ ឆោឡោទាំងភ្នែកសព្រាតទាំងកណ្តាលអធ្រាត្រចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

តាមប្រភពបានឲ្យដឹងថា! ជនសង្ស័យត្រូវបានបងប្អូនប្រជាពលរដ្ឋ រងគ្រោះចាប់ឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នាំខ្លួនសាកសួរ នៅប៉ុស្តិ៍ កសាងសំណុំរឿងរួចរាល់ហើយ ឃុំទុកនៅជាន់ទី១ មន្ត្រីនគរបាលចុះមកក្រោម ភ្លេចខ្លួន សម្រេចពីមេប៉ុស្តិ៍ ពីជំនាញខណ្ឌ ចូលអធ្រាត្រថ្ងៃទី១៩ ខែកុម្ភៈ ត្រូវនាំខ្លួនទៅឃុំនៅផ្នែកជំនាញ ស្រាប់តែថា! ចោរ បាត់ហើយ នគរបាលប៉ុស្តិ៍ចាប់ផ្តើមបញ្ឈរភ្នែកដាក់គ្នា តាមស្វែងរកយ៉ាងណាក៏មិនឃើញ បាត់ដោយសុវត្តិភាព បានចោរឯណាប្រគល់ឲ្យតុលាកា ? ។

ពលរដ្ឋមានដាក់ការសង្ស័យថា! ចោរត់ឬនគរបាលប៉ុសិ៍ដោះលែងព្រោះថា! អ្នកជាប់ឃុំឃាំងម្នាក់ៗ មិនងាយរត់រួចនោះទេ? ព្រោះកន្លែងនោះមានជាប់ក្នុងបន្ទប់ផង មានមន្រ្តីនគរបាលផង?។

ទោះបីជាយ៉ាងណា រឿងរ៉ាវខាងលើខាងសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពី លោកមេប៉ុសិ៍រដ្ឋបាលនគរបាលចោមចៅទី១នោះបានទេ ព្រោះគ្មានលេខទូរស័ព្វ។

រឺឯលោកម៉ន វុធី អធិការខ័ណ្ឌពោធិ៍សែនជ័យ លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទ័នៅម៉ោង១២.១៥នាទី នាថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២០ នេះថា ពិតជាមានជនសង្សយ័ជាប់ខ្នោះឃុំនៅបន្ទប់ជាន់ទី១ប៉ុស្ដិ៍រដ្ឋបាលនគរបាលចោមចៅ១ បានរត់រួចទាំងកណ្ដាលយប់អាធ្រាតពិតប្រាកដមែន ប៉ុន្តែឥឡូវកម្លាំងជំនាញកំពុងដុតដៃដុតជើងតាមចាប់ឲ្យបានដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

ទោះបីជាយ៉ាងណាខាងសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយរាល់ការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

You might like