ពិតជាគួរឱ្យអាណិតមែន! គ្រាន់តែសម្រាលកូនសោះត្រូវវះកាត់ដល់ទៅបីដង តើខ្ញុំគួរតែសម្

លោក យី ចាន់វ៉ា ដែលគ្រាប់គ្នាស្គាល់ថា ជាចាងហ្វាង DBN កំពុងតែងជួបទុក្ខធំដែលគាត់មិនដឹងថាសម្រេចចិត្តបែបណានោះទេ  គ្រាន់តែសម្រាលកូនសោះប្រពន្ធរបស់គាត់ត្រូវវះកាត់ដល់ទៅបីដង ហើយការវះកាត់លើកទី៣នេះគឺក្រុមគ្រួពេទ្យតម្រូវឱ្យដាក់ស្បូនចេញទៀត ។

បន្ទាប់ពីពិបាកក្នុងការសម្រេចចិត្តលោក យី ចាន់វ៉ា បានធ្វើការឡាយវីដេអូមួយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នៅមុននេះបន្តិចបានលើកឡើងថា៖មិនទាន់ដល់មួយខែវះកាត់បីដង ឱ្យខ្ញុំសម្រេចចិត្តបែបណា? ពេលនេះប្រពន្ធខ្ញុំក្រុមគ្រួពេទ្យប្រាប់ថាត្រូវវះកាត់ម្តងទៀត វាជាលើកទី៣ហើយ ដោយត្រូវប្រឈមការកាត់ស្បូនចេញ ដោយគាត់មិនអាចមានកូនទៀតនោះទេ ។តើអារម្មណ៌មនុស្សស្រីទៅជាយ៉ាងណា បើគាត់ដឹងថាគាត់មិនអាចមានកូនទៀត ?តើខ្ញុំត្រូវសម្រេចចិត្តបែបណាទៅ?

ម្យ៉ាងវិញទៀត ពាក់ពន្ធ័នឹងករណីនេះដែរ យើងមិនទាន់អាចសុំការបំភ្លឺពីលោក យី ចាន់វ៉ា ដោយផ្ទាល់បាននោះទេ ហើយមហាជនជាច្រើនបានដាក់ជាសំណួរថាគ្រាន់តែសម្រាលកូនសោះ  ហេតុអ្វីត្រូវមានបញ្ហាច្រើនយ៉ាងនេះ ?តើការសម្រាលកូននោះ គាត់វះកាត់នៅមន្ទីរពេទ្យមួយណា?ហើយមន្ទីរពេទ្យនោះ តើមានស្តង់ដា និងទំនួលខុសត្រូវពិតប្រាកដដែរ ឬទេ?

សូមជម្រាបផងដែរថា ចំពោះការវះកាត់លើកទី១ និងលើកទី២ ត្រូវចំណាយទៅលើថ្នាំពេទ្យសរុបអស់ជិត៥០០០ដុណ្លរ  ហើយការវះកាត់លើកទី៣នេះ តម្រូវឱ្យកាត់ស្បូនចេញទៀត លោកមិនដឹងថាធ្វើការសម្រេចចិត្តបែបណានោះទេ ព្រោះការវះកាត់លើកនេះត្រូវការថវិកា និងឈាមបន្ថែមទៀត៕

You might like