ចាប់ផ្ដេីមកក្រេីកស្រុកស្វាយអន្ទរទៀតហេីយ(ឈ្មោះគ្រុយ)បាននាំបក្សពួកបើកលេងល្បែងសុីសងប្រជល់មាន់និងអាប៉ោងសារជាថ្មីវិញហើយសូមអាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការបង្រ្កាប

  • ព្រៃវែង÷ ថ្មីនេះចាប់ផ្ដេីមមានសង្វៀនប្រជល់មាន់និងអាប៉ោងបេីកលេងយ៉ាងសប្បាយហេីយល្បែងសុីសងភ្នាល់ខុសច្បាប់ដ៍ធំនេះមានទីតាំងសម្រាប់ប្តូរលេងមានពីរកន្លែង​ ទី១-លេងនៅភូមិតងឡងនិងទី២-លេងនៅភូមិតាវិន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ទីតាំងទាំងពីរកន្លែងខាងលេីនេះអាជ្ញាធរមានសមត្ថកិច្ច គួរតែមានវិធានការបង្រ្កាបមិនគួរបណ្តោយឲ្យ មានការបើកលេងល្បែងយ៉ាងដូចនេះទេ
  • តាមប្រភពរាយការណ៍ពីរបងប្អូនពលរដ្ឋបានឲ្យដឹងថាពីរមុន(ឈ្មោះគ្រុយ) បានធ្លាប់បើកលេងប្រជល់មាន់និងអាប៉ោងដ៍ធំមួយកន្លែងនេះប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចបានចុះធ្វើការបង្រ្កាបរួចម្តងហើយបានផ្អាកមួយរយៈធំហើយបងប្អូនពលរដ្ឋខំតែអប់អរសាទរ​ តែមិនបានប៉ន្មានផងស្រាប់តែឥឡូវនេះគេបានឃើញ(ឈ្មោះគ្រុយ)បាននាំបក្សពួកមកបេីកដំណើរការបើកលេងសារជាថ្មីទៀតហើយ ដែលថ្មីៗនេះស្របពេលប្រមុខរាជរដ្ឋាភិបាលនឹងសម្ដេច​ ក្រឡាហម​ សរ​ ខេង​ បានដាក់បទបញ្ជាឈប់ឲ្យកើតមានល្បែងសុីសងគ្រប់ប្រភេទនៅតាម​ រាជធានីខេត្ត​ បើនៅមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្រ្កាបឲ្យខានតែបាន
    ដូច្នេះហើយបងប្អូនពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណអភិបាលខេត្ត និង ឧត្តមសេនីយ៍ត្រី ព្រំ សន្ឋរ ស្នងការនគរបាលខេត្តព្រៃវែង ហើយនិងលោកវរៈសេនីយ៍ឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ សូមមេត្តា មានចំណាត់ការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកពិនិត្យនៅទីតាំងបើកសង្វៀនប្រជល់មាន់និងអាប៉ោងដ៍ធំកំពុងតែដំណើរការបើកលេងនៅភូមិ​ ឃុំខាងលើនេះដើម្បីនិងមានវិធានការចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យភូមិឃុំមានសុវត្ថភាភទាំង៩ចំនុចរបស់រាជរដ្ឋាភិបាលផង

You might like