បន្ទាយមានជ័យ៖ដោយសារតែអំពើឃុបឃិតបែបពុករលួយ និងបក្ខពួកនិយម ទើបគ្មានចំណាត់ការពីកម្លាំងជំនាញពាក់ពន្ធ័នៅក្នុងខេត្តបន្ទាយមានជ័យ ពិសេសលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាព និងលោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តតែម្តង។
ជាក់ស្តែងកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះថតនូវសកម្មភាពរោងសិប្បកម្មកែឆ្នៃឈើទ្រុងទ្រាយធំ ដែលដឹកជញ្ជូនឈើចូលដោយគ្មានច្បាប់អនុញ្ញាតិ នៅចំណុចជាប់ផ្សារហ៊ុយ ឡេង ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះលោក ពៅ រី អនុប្រធានអង្គការអភិរក្សសត្វ,ព្រៃឈើ និងជលផល ប្រចាំខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅដល់គោលដៅរួចបានរាយការណ៍ និងសុំការសហការជាមួយអាជ្ញាធរ ជំនាញពាក់ពន្ធ័ផងដែរ។
លោក ពៅ រី អនុប្រធានអង្គការអភិរក្សសត្វ,ព្រៃឈើ និងជលផល បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ខណៈដែលលោកបានឃើញឈើប្រណិតជាច្រើននៅរោងសិប្បកម្មខាងលើ លោកក៏បានខលទូរស័ព្ទសុំការអន្តរាគម និងសហការជាមួយសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រះរាជអាជ្ញារង ក៏បានស្នើសុំគោលការពីព្រះរាជអាជ្ញា តែព្រះរាជអាជ្ញាឆ្លើយថា បើរឿងហ្នឹងមានពាក់ពន្ធ័ជាមួយមេប៉េអឹមខេត្ត យើងត្រូវសុំការសហការជាមួយនគរបាល តែបើមានពាក់ពន្ធ័ជាមួយនគរបាលយើងត្រូវសុំការសហការជាមួយប៉េអឹម។
លោក ពៅ រី បន្តថា រហូតដល់រសៀលមិនឃើមានជំនាញចុះធ្វើការ លោកក៏ខលទូរសព្ទ័សុំគោលការពីលោកអភិបាលខេត្ត តែលោកបានរុញឱ្យខលទំនាក់ទំនងជាមួយលោកអភិបាលក្រុង។លោកអភិបាលក្រុងក៏បានមានប្រសាសន៍ថា បន្តិចទៀតលោកនឹកដាក់កម្លាំងចុះទៅ រហូតជិតពីម៉ោងមិនឃើញក៏ខលសួរម្តងទៀត បែជាលោកឆ្លើយថា«កំពុងឈឺ»។នាវេលាម៉ោងជាង៦ល្ងាចខលម្តងទៀតលោកឆ្លើយថា«លោកកំពុងរវល់មកមើលគេរៀបចំកន្លែង ពីព្រោះសម្តេចតេជោនឹងអញ្ជើញមកនាថ្ងៃខាងមុខនេះ។
ចំណែកលោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើទទួលបន្ទុកចំនួន៣ស្រុកខលចូលជាច្រើនដងមិនមានអ្នកទទួល។ដោយឡែកលោក នាយរដ្ឋបាលព្រៃឈើខេត្តបានស្តីបន្ទោសថាស្មើលនេះ(យប់)ហើយទើបរាយការធ្វើម្តេចកើត ចាំបន្តិចលោកនឹងដាក់កូនចៅឱ្យចុះទៅ។ក្រោយមកខលសួរម្តងទៀតលោកឆ្លើយថា«ខលទៅកូនចៅមិនចូល»។
ទាំងនេះសបញ្ជាក់ឱ្យឃើញថា អាជ្ញាធរពាក់ពន្ធ័កំពុងតែឃុបឃិតគ្នាជាប្រពន្ធ័ចាប់ពីថ្នាក់ខេត្តរហូតដល់ក្រុងយ៉ាងពិតប្រាកដ។
ទន្ទឹមនោះដែរកម្មកដែលធ្វើការនៅរោងសិប្បកម្មនោះបានបញ្ជាក់ទាំងភាពភ័យស្លន់ស្លោថា ពួកគាត់គ្រាន់តែជាអ្នកស៊ីឈ្នួលជ្រៀកឱ្យគេតែប៉ុណ្ណោះ ហើយឈើប្រណិតទាំងអស់នេះគឺជារបស់មេប៉េអឹម(PM)ខេត្ត និងរបស់លោកឧញ៉ា ឡាច ប៊ុនលីម ជាអគ្គនាកយវីឡាមានជ័យ។
នាវេលាម៉ោងជា៧យប់ថ្ងៃដដែល ក្រុមជើងខ្លាំងបាតសង្គមដែលធ្វើការនៅរោងសិប្បកម្មខាងលើបានលើគ្នាមកជេរប្រមាថ គំរាមរកវ៉ាយអ្នកសារព័ត៌មាន នៅលើផ្លូវសាធារណៈទាំងកំរោល ថែមទាំងពោលពាក្យថា «ហេតុអីមកថតកន្លែងហ្នឹង ក្នុងព្រៃក៏មិនទៅថត ដោយសារតែអ្នកកាសែតបានធ្វើឱ្យពួកគេមិនបានធ្វើការពេញមួយថ្ងៃ ម្យាងវិញទៀតអ្នកទិញក៏មិនហ៊ានមក អ្នកដឹកឈើក៏មិនហ៊ានដឹកចូល»និងប្រើពាក្យអសុរោះជាច្រើនទៀតផង។សម្តីទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងបំផុត មិនអាចទទួលយកបាន ខណៈដែលអ្នកសារព័ត៌មាន កំពុងតែបំពេញនូវក្រោមសីលធម៌ និងវិជ្ចាជីវៈរបស់ខ្លួននោះ។
ជំវិញរឿងរាវខាងលើនេះដែរអ្នកសារព័ត៌មាន ក៏ដូចជាពលរដ្ឋដែលរស់នៅក្បែនោះ សូមសុំណូមពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានវិធាការទៅលើមន្ត្រីថ្នាក់ក្រោមជាតិ ដែលកំពុងតែឃុបឃិតគ្នាជាប្រពន្ធ័នេះផង៕