ឈ្មោះ តន ខ្លាំងពិតមែនបើកល្បែងសុីសងប្រជល់មាន់និងអាប៉ោងហើយមានយូគីនៅចំណុចភ្នំអូរត្រាវគួរតែ អាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្រ្កាប

(ខេត្តរតនគីរី ) ÷ មានល្បែងសុីសងប្រជល់មាន់និងអាប៉ោងហើយមានយូគីបានដំណើរការបើកលេងយូខែឆ្នាំមកហើយបើកលេងដ៍ធំនៅក្នុងចំការកៅស៊ូលោក ពៅសៀក នៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី មើលទៅអាជ្ញាធរមានសមត្ថកិច្ចបានដឹងហើយឫទេឫមួយបានទទួលលាភសក្ការៈប្រចាំខែអស់ហើយបានជាបណ្តោយឲ្យបើកលេងយ៉ាងរំភើយចឹងហើយបានជាមិនធ្វើការបង្រ្កាបបែរជាបណ្តោយឲ្យលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ

តាមសេចក្តីរាយការណ៍ពីរពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា(ឈ្មោះតន)បាននាំបក្សពួកមកបើកលេងល្បែងសុីសងប្រជល់មាន់និងអាប៉ោងហើយមានយូគី បាននាំគ្នាភ្នាល់ខុសច្បាប់មួយកន្លែងនេះបានដំណើរការបើកលេងយូខែឆ្នាំមកហើយដូចជាមិនមានឃើញខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនៅតាមមូលដ្ឋានចុះមកសួរនាំម្តងណានោះទេឫមួយម្ចាស់បើកល្បែងសុីសងមួយនេះមានបារមីធំហើយបានជាហ៊ននាំបក្សពួកមកបើកលេងបានយ៉ាងអនាធិបតេយ្យ ប្រភពដ៍ដែលបានបន្តទៀតថាពលរដ្ឋបាននាំគ្នានិយាយថាតំាងពីរ(ឈ្មោះតន)មកបើកល្បែងសុីសងទាំងអស់នេះកាលណាមកពួកគាត់តែងតែភ័យខ្លាចថ្ងៃណាមួយខ្លាចកើតមានអំពើហិង្សាហើយខ្លាចកើតមានចោរកម្មដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើមក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ

ចឹងហើយបងប្អូនពលរដ្ឋសូមណុំពរមកដល់ សម្តេចក្រឡា ហោម ស ខែង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឧត្តមសេនីយ៍ទោ យិន សំណា ស្នងការនគរបាល ខេត្តរតនគីរី បើបានដឹងបានឃើញហើយ សូមមេត្តា មានវិធានការចាត់មន្រ្តីក្រោមឱវាទចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងបើកល្បែសុីសងប្រជល់មាន់និងអាប៉ោងហើយមានយូគី នាំគ្នាភ្នាល់ខុសច្បាប់បានដំណើរការបើកលេងដ៍ធំនៅខាងលើនេះដើម្បីនិងចាត់កម្លាំងជំនាញចុះមកធ្វើការបង្រ្កាបឲ្យខានតែបានដើម្បីភូមិឃុំឲ្យមានសុវត្ថភព៕

You might like