លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មិនទុកឲ្យជនចាស់ជរា រូបណារស់នៅគ្មានទីពឹងម្នាក់ឡើយ !

ខេត្តកំពង់ធំ):នារសៀលថ្ងៃ ចន្ទ ៩កើត ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ

នគរបាលខេត្តកំពង់ធំ បានឆ្លៀតឱកាសចុះសួ
សុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគជូ
នដល់ជនចាស់ជរា ដែលមានជីវភាពក្រលំបាកចំនួន ០១ គ្រួសារ នៅភូមិ ជ័យមង្គល ឃុំ ជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។លោកតា កុយ ភឿក អាយុ ៦៧ ឆ្នាំ រស់នៅក្នុងភមិ-ឃុំខាងលើ ដែលជាជនចាស់ជរា រស់នៅគ្មានពឹងពំនាក់ ក្នុងរោងទុរគត បាំងព័ន្ធក្រណាត់លីលុងចាស់ៗ ដោយក្នុងស្ថានភាពទីទាល់ក្រលំបាក ខ្វះមុខខ្វះក្រោយ ។លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ

នគរបាលខេត្ត បានសំណេះសំណាលសួរសុខទុក្ខ និងសាកសួរអំពីសុខុមាលភាពរបស់លោកតា ភឿកក្នុងការរស់នៅជាប្រចាំថ្ងៃ ដោយរដូវកាលនេះ ជារដូវប្រាំងអាកាសធាតុក្ដៅហួតហែង សូមឲ្យលោកតា ថែទាំ សុខភាពជាការសំខាន់ចាំបាច់បំផុត ដោយរស់នៅត្រូវមានអនាម័យជាប្រចាំ ពិសារម្ហូបអាហារចំអិនឲ្យបានឆ្អិនល្អចាំបរិភោគ សំរាកក្នុងមុង ទើបអាចជៀសផុត ពីជម្ងឺកាចសាហាវមួយចំនួនដែលអាចមកយាយីបំផ្លាញសុខភាពរបស់
លោកតា ។លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បន្តមាន

ប្រសាសន៍ នាពេលឆាប់ៗនេះ លោកស្នងការ
ដឹកនាំសប្បុរសជន និងអស់លោក លោកស្រី
ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយ ឃុំជ្រាប់ ដើម្បីសាងសង់ គេហដ្ឋានចំនួន ០១ ខ្នង ទំហំ ០៤ ម៉ែត្រ × ០៥ ម៉ែត្រ ប្រគល់ជូនលោកតា ភឿក គ្រាន់ជាទីជំរកស្នាក់នៅបានសមរម្យ។លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ

នគរបាលខេត្ត បានប្រគល់គ្រឿងឧបភោគ
បរិភោគដូចជា÷ អង្ករ មីកំប៉ុង ត្រីខកំប៉ុង ទឹកបរិសុទ្ធ ទឹកផ្លែឈើ និងថវិកាមួយចំនួន ដល់លោកតា ភឿក សម្រាប់ដោះស្រាយក្នុងជីវភាព រស់នៅជាប្រចាំថ្ងៃ ។លោកតា ភឿក មានក្ដីសោមនស្សរីករាយសប្បាយចិត្តក្រៃលែង រកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារមានថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខឧបត្ថម្ភសម្ភារ:គ្រឿងឧបភោគបរិភោគ និងសាងសង់

គេហដ្ឋានជូនលោក ហើយលោកតាថ្លែងអំណរគុណ និងជូនពរជ័យ ដល់លោកឧត្តមសេនីយ៍ទោ អ៊ុកកុសល ស្នងការនគរបាលខេត្តកំពង់ធំ អស់លោកប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមប្រកប ជួបប្រទះតែ សិរីសួស្តី សុខភាពល្អបរិបូរណ៍ កម្លាំង​ខ្លាំងក្លា​ ប្រាជ្ញា​ ឈ្លាសវៃ និង​ប្រកបដោយ​ពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ ។ភ្លាមៗនោះ លោកឧត្តមសេនីយ៍ ស្នងការ បានចាត់ចែង ឲ្យគ្រឿងចក្រឈូសឆាយ ចាក់ដី ដើម្បីរៀបចំសាងសង់គេហដ្ឋានជូនលោកតា កុយ ភឿក ៕

You might like