សៀមរាប÷ពេលកន្លងទៅមានគណនីហ្វេបុកមួយឈ្មោះ Phanny Chបានធ្វើការបង្ហោះសារទាក់ទងនឹងកន្ទេលផ្អាវស្អាតៗដែលបានត្បាញដោយផ្ទាល់ដៃរបស់លោកយាយស្ថិតនៅស្រុកអង្គរធំ ខេត្តសៀមរាប។រូបភាពកន្ទេលផ្អាវស្អាតៗទាំងអស់នោះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុក។
រហូតអ្នកលេងហ្វេបុកបានធ្វើការចែករំលែករូបភាពកន្ទេលផ្អាវទាំងអស់នោះរហូតទៅដល់រាប់ពានស៊ែរឯណោះ។កន្ទេលផ្អាវទាំងអស់នោះពិតជាស្រស់ស្អាតខ្លាំងណាស់ ឃើញហើយពិតជាសរសើរស្នាដៃរបស់លោកយាយដែលបានខិតខំត្បាញកន្ទេលផ្អាវដ៏ស្រស់ស្អាតនេះអោយកូនខ្មែរបានប្រើប្រាស់ ពិតជាអរគុណលោកយាយខ្លាំងមែនទែន។
ដើម្បីអោយពុកម៉ែបងប្អូនកាន់តែជ្រាបច្បាស់ជាងនេះថែមទៀតសូមពុកម៉ែបងប្អូនអានសាររបស់ម្ចាស់គណនីហ្វេបុក Phanny Chដូចតទៅ នំអន្សមផ្អាវ គមផ្អាវ អំបោសផ្អាវ ធ្លាប់ឃេីញធ្លាប់ញាំធ្លាប់ប្រេី ប៉ុន្តែមិនដែលបានឃេីញកន្ទេលផ្អាវស្អាតៗបែបនេះទេ ធ្វេីពិបាក ចំណាយពេលច្រេីន និងតម្រូវឱ្យត្បាញពេលយប់ដោយសារពេលថ្ងៃផ្អាវស្រួយពិបាកត្បាញ។ កន្ទេលផ្អាវស្រស់ស្អាតទាំងអស់នេះត្បាញដោយក្រមុំៗស្រុកអង្គរធំ ខេត្តសៀមរាប។
ប្រសិនបើពុកម៉ែបងប្អូនចង់បានកន្ទេលផ្អាវស្អាតៗសូមកុំភ្លេចទាក់ទងទៅលេខទូរសព្ទ័របស់លោកយាយត្បាញកន្ទេលផ្អាវផ្ទាល់ ដោយលេខទូរសព្ទ័របស់លោកយាយគឺលេខ 089 536 983។សូមបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនថាតម្លៃកន្ទេលផ្អាវមានតាមខ្នាត ចាប់ពី៦០០០០(ប្រាំមួយម៉ឺន)ឡេីងទៅ៕