ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្ត បន្ទាយមានជ័យបានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ តាមគោលការណ៍រាជរដ្ឋាភិបាល ចុះតាមមូលដ្ឋាន ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ ជាកិច្ចចាប់ផ្តើមនៃអង្គពិធីទាំងមូលនៅព្រឹកនេះផងដែរ ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង មានវត្តមានអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំជុំវិញខេត្ត លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ មន្ត្រីរាជការអង្គភាពនានា លោក លោកស្រី អភិបាលរងក្រុង/ស្រុក/ខែត្ត ជាច្រើនរូបផងដែរ៕
You might like
នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥៨០នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិថ្មី
Jun 07, 2024
61 views
សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពគ្នាជំរុញពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម
May 14, 2024
74 views
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤
May 14, 2024
69 views
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
May 08, 2024
80 views