ឡានបាឡែនដឹកឈើធ្នង់ និងគ្រញូង ផ្ទុះកង់ក្រឡាប់ចូលប្រឡាយ

ខេត្តសៀមរាប៖ នៅវេលាម៉ោង៣ និង២០នាទីឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ មានករណីឡានចំនួនមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N 5893 បានបើកបរ តាមបណ្ដោយផ្លូវជាតិលេខ៦ ពីទិសខាងលិចទៅទិសខាងកើតដល់ចំណុច ភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានផ្ទុះបែកកង់ហើយក្រឡាប់រថយន្ត ហើយម្ចាស់រថយន្តបានគេចខ្លួនដោយក្នុងរថយន្តនោះមានសុទ្ធតែឈើប្រភេទធ្នង់ និងគ្រញ៉ូងល្មើសច្បាប់ ហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិល បានស្ទូចនិង យកមរក្សាទុកនៅប៉ុស្ដិ៍ដើម្បីធ្វើការត្រួតពិត្យនិងស្រាវជ្រាវអត្តសញ្ញាណម្ចាស់។

វេលាម៉ោង៨និង០០នាទីថ្ងៃទីខែឆ្នាំដដែល កម្លាំងអធិការដ្ឋាននិងប៉ុស្ដិ៍ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ធ្វើការសហការជាមួយកម្លាំងការិយាល័យនគរបាលសេដ្ឋកិច្ច ជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការត្រួតពិនិត្យ និងប្រគល់អោយទៅអោយការិយាល័យនគរបាលសេដ្ឋកិច្ច ជំនាញរដ្ឋបាលព្រៃឈើទទួល យកទៅបន្តនៅតិវិធីតាមច្បាប់រដ្ឋបាលព្រៃឈើ៕

You might like