ភ្នំពេញ÷នៅក្នុងសន្និសិទ្ធសារពត៌មាន នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបាន បញ្ជាឲ្យបិទកាស៊ីណូទាំងអស់ នៅទូទាំងប្រទេស រួមទាំងកាស៊ីណូ Naga World ផងដែរ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០តទៅ។
សម្តេចតេជោបានបន្ថែមថា កាស៊ីណូទាំងអស់ មិនថានៅទីក្រុងភ្នំពេញ និង នៅតាមបណ្តារខេត្តជាយដែននោះទេ គឺកាស៊ីណូទាំងអស់នឹងត្រូវបិទចាប់ពីម៉ោង ២៣:៥៩នាទី យប់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ តទៅ។ ទោះបីយ៉ាងណា សម្តេចតេជោបញ្ជាក់ម្តងទៀតថា រោងចក្រនឹងមិនត្រូវបិទនោះទេ ពីព្រោះនេះជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិ។
សម្តេចបានបញ្ជាក់ថា រដ្ឋាភិបាល មិនអាចបិទនៅថ្ងៃទី៣០និងថ្ងៃទី៣១ ខែមីនានេះ បានទេ ដោយទុករយៈពេល២ថ្ងៃនេះ ឲ្យម្ចាស់កាស៊ីណូ ទូទាត់ប្រាក់ខែឲ្យបុគ្គលិក៕