ពលរដ្ឋរិះគន់កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងដែលបង្ក្រាបបានតែវង់ល្បែងស៊ីសង​ ស៊ីគូថៃតូចតាចតាមផ្ទះ ក្នុងមួយក្ដារ៥០០៛ទៅ១០០០៛ចំណែកវង់ល្បែងដ៏ធំចាក់ភ្នាល់លុយរាប់លានរៀលនឹងរាប់ម៉ឺនដុល្លាបែជាធ្វើមើលមិនឃើញ!!!!

បាត់ដំបង៖ មហាជនក្នុងខេត្តបាត់ដំបងដែលតែងតែតាមដានផ្លូវការរបស់ស្នងការនគរបាលខេត្តបាត់ដំបងបានធ្វើការរិះគន់ទៅលើសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងដែលបានចុះបង្រ្កាបវង់ល្បែងលេងបៀរ​ស៊ីគូថៃតូចតាចក្នុងមួយក្ដារឬមួយដៃដែលចាក់លេង 500 រៀលទៅ 1000 រៀលថតបង្ហោះដើម្បីយកស្នាដៃបង្អួតមហាជននិងថ្នាក់ដឹកនាំក្នុងខេត្តបាត់ដំបងចំណែកឯវង់ល្បែងលេងបៀរ អាប៉ោងនឹងចាក់ភ្នាល់ទឹកភ្លៀង ដ៏ធំប្រចាំខេត្តបាត់ដំបងចាក់ភ្នាល់លុយរាប់លានរៀលនិងរាប់ពាន់រាប់ម៉ឺនដុល្លារ ដែលបើកលេងខួបប្រាំងខួបវស្សានៅតាមបណ្ដោយផ្លូវបេតុងក្រោយផ្សាពូពុយស្ថិតក្នុងភូមិអញ្ចាញសង្កាត់អូរចារក្រុងបាត់ដំបង ដែរមហាជន ស្គាល់រហស្សនាមហៅតាត្នោតជ្រុំ និងឈ្មោះ តាល់ ជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅកន្លែងល្បែងដ៏ធំជាងគេប្រចាំក្រុងបាត់ដំបងខេត្តបាត់ដំបង។ហើយគាតបានបន្តប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងបន្តថាបនល្បែងរបស់លោកតាល ឬឈ្មោះតាត្នោតជ្រុំ ខាងលើនេះមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចក្រុងនិងខេត្តបាត់ដំបងណាម្នាក់ចុះមកបង្រ្កាបឱ្យដូចវង់ល្បែងស៊ីសងតូចតាចដើម្បីយកស្នាដៃបង្អួតថ្នាក់ដឹកនាំក្នុងខេត្តក៏ដូចជាអគ្គស្នងការនគរបាលជាតិទេ តែបែរជាសម្ងំមិត្តភ្នែកបើកភ្លើងខៀវឱ្យបងល្បីដ៏ធំ របស់លោក តាល់ មួយនេះបើកលេងយ៉ាងរលូន។

ពលរដ្ឋបានបន្តថាការបើកដៃអោយល្បែងដ៏ធំខាងលើបើកលេងបានយ៉ាងដូច្នេះនេះសបញ្ជាក់ឃើញថាការឃុបឃិតគ្នារបស់សមត្ថកិច្ចមូលដ្ឋានថ្នាក់ក្រុងនិងខេត្តប្រហែលជាបានទទួលលាបសក្ការៈពីម្ចាស់បនល្បែងខាងលើយ៉ាងច្រើនហើយបានជាសុខចិត្តបិទភ្នែកបើកភ្លើងខៀវឲ្យវង់ល្បែងខាងលើដំណើរការលេងបានយ៉ាងកក់ក្ដៅ ដោយមិនខ្លាចក្នុងការបង្ក្រាបរបស់សមត្ថកិច្ចក្នុងមូលដ្ឋានរឺក្រុង ខេត្ត បន្តិចណាសោះឡើយ។
ពួកគាត់បានបន្តថា​ ពួកគាត់(កម្លាំងសមត្ថកិច្ចនគរបាល)បង្ក្រាបបានតែវង់ល្បែងមួយរៀលមួយរៀលដែលមិនបានផ្ដល់លាភសក្ការៈឱ្យទៅអស់លោកទេ​ ចំណែកវង់ល្បែងស៊ីសងលេងបៀរលេង​ អាប៉ោងនិងល្បែងចាក់ភ្នាល់ទឹកភ្លៀង ដ៏ធំលុយរាប់លានរៀលនឹងរាប់ម៉ឺនដុល្លារលេងដុះស្លែមិនដែលឃើញចុះទៅបង្ក្រាបទេ។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ករងចាំមើលកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងនឹងមានវិធានការនិងចុះបង្ក្រាបវង់ល្បែង លេងបៀរ​ អាប៉ោងនិងល្បែងចាក់ភ្នាល់ទឹកភ្លៀងដ៏ធំដែលបើកលេងខួបប្រាំងខួបវស្សានៅកណ្ដាលក្រុងនិងខេត្តបាត់ដំបងខាងលើហើយនឹងថតបង្ហោះក្នុងផេកផ្លូវការថ្នាក់ដឹកនាំដូចដែលការចុះបង្ក្រាបវង់តូចតាចនោះដែរឬទេ
ដោយសារតែកន្លងមកថ្មីៗនេះមានផ្ទុះនូវជំងឺ covid 19ដែលឆ្លងយ៉ាងឆាប់រហ័សនឹងធ្វើឲ្យមនុស្សស្លាប់យ៉ាងច្រើននៅលើពិភពលោកហើយពេលថ្មីៗនេះផងដែរថ្នាក់ដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន​ ក៏បានប្រកាសមិនឱ្យប្រជាពលរដ្ឋប្រមូលផ្ដុំជួបជុំគ្នាដើម្បីការពារការរីករាលដាលឆ្លងនៃជំងឺcovid19 នេះផងដែរ ដូច្នេះហើយ មហាជនក្នុងក្រុងនិងខេត្តបាត់ដំបងក៏បានធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹង ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ ឯកឧត្តមអ៊ុចសុខុនស្នងការនគរបាលខេត្តបាត់ដំបងសូមមេត្តាមានវិធានការចុះទប់ស្កាត់និងបង្ក្រាបវង់ល្បែងស៊ីសងខាងលើនេះផង​ ពលរដ្ឋសង្ឃឹមនឹងរង់ចាំមើលថាតើឯកឧត្តមអ៊ុច សុខុនក្នុងការនគរបាលខេត្តបាត់ដំបងនឹងមានវិធានការចុះបង្ក្រាបវង់ល្បែងដ៏ធំខាងលើយ៉ាងមានប្រសិទ្ធភាព៕

You might like