រដ្ឋាភិបាលមិនឲ្យមានការជួបជុំគ្នា! ប៉ុន្តែផ្ទុយទៅវិញល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោង បើកលេងបានយ៉ាងរំភើយ

កំពង់ចាម ÷ស្របពេលដែររាជរដ្ឋាភិបាលដាក់បទបញ្ជាហាមឃាត់កុំឱ្យមានការជួបជុំគ្នា!នៅតាមមូលដ្ឋាននានា។

ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិដ ១៩ ឲ្យមានប្រសិទ្ធភាព ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរឬសមត្ថកិច្ច ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវឲ្យល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងបើកខ្នាតធំមួយនេះពួកគេនាំគ្នាភ្នាល់ចាក់លុយចាប់ពីរ១,០០០$(មួយពាន់ដុល្លារ)ដល់២០,០០០$(ពីរមីុនដុល្លារ)ឯណោះ។
ទីតាំងបនល្បែងនេះបើកលេងនៅភូមិទើប ឃុំឃ្ដើន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងបានយ៉ាងរលូនដែរមានមនុស្សចូលលេងក្នុងមួយថ្ងៃៗច្រើននាក់រាប់មិនអស់នៅក្នុងវង់ល្បែងស៊ីសងបញ្ជល់មាន់និងបាញ់អាប៉ោង មួយកន្លែងនេះបើកលេងជាប្រចាំរាល់ថ្ងៃតែម្តង

ហើយគេនាំគ្នាដាក់ការសង្ស័យថា÷អាជ្ញាធរឬសមត្ថកិច្ច ស្រុកស្ទឹងត្រង់ អាចបានទទួលលាភសក្ការៈប្រចាំខែយ៉ាងច្រើននៅក្នុងបនល្បែងស៊ីសងខ្នាត់ធំមួយនេះមិនខាននោះទេជាក់ស្ដែងល្បែងបញ្ជល់មាន់និងអាប៉ោង ខ្នាតធំ នៅស្រុកស្ទឹងត្រង់ នេះតែម្តង កំពុងបើកបនល្បែងសុីសងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ាន?ចុះបង្ក្រាបឬមួយហាមឃាត់នោះឡើយ ខណៈពេលបនល្បែងមួយកន្លែងនេះបើកលេងជាប្រចាំខួបប្រាំងខួបវស្សាដុះស្លែទៅហើយទន្ទឹមនឹងគេបានឃើញមានអ្នករត់ការជាអ្នកសម្របសម្រួលបិទព័ត៌មានហើយមានអ្នកចាំមើលផ្លូវផងហើយកំឱ្យអ្នកសារព័ត៌មានទៅជិតទីតាំងបនល្បែងនោះខ្លាចថតយករូបភាពយកផ្សព្វផ្សាយខ្លាចដឹងដល់ថ្នាក់លើចឹងបានជាមានអ្នកចាំលួងលោមនេះហើយជាយុទ្ធសាស្ត្រឈ្នះឈ្នះ។

សូមឯកឧត្តម អ៊ិន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមនិង លោកឧត្តមសេនីយ៍ទោឯម កុសលស្នងការនគរបាលខេត្តកំពង់ចាមគួតែមានវិធានការក្តៅចាត់កម្លាំងចុះបង្ក្រាបនល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោង ខ្នាតធំបើកភ្នាល់លេងខុសច្បាប់នៅទីតាំងខាងលើនេះផង។
ស្របពេលនេះ អាជ្ញាធរស្រុកស្ទឹងត្រង់ កំពុងប្រឆាំងនឹងបទបញ្ជារាជរដ្ឋាភិបាល ដែលហាមមិនឲ្យមានការជួនជុំគ្នា!ជាដាច់ខាតដើម្បីទប់ស្កាត់ជំងឺ កូវិដ១៩ ឲ្យមានប្រសិទ្ធភាព
ប៉ុន្តែអាជ្ញាធរឬសមត្ថកិច្ច ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បែរជាបណ្ដោយឲ្យមានការជួបជុំគ្នា!លេងល្បែងស៊ីសងខ្នាតធំទៅវិញចុះបើមានផ្ទុះជំងឺកូវិដ១៩ កើតមានឡើងតើគិតយ៉ាងណាដែរទៅ៕

You might like