រថយន្តតាក់សុីសេរីទំនើបមួយគ្រឿងត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០បង្ក្រាបបានដោយជោគជ័យ

ក្រចេះ÷ នៅរសៀលថ្ងៃទី១៦.ឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣.០០នាទី កំលាំងស្នាក់ការសន្តិសុខ (៧១០ )ដែលដឹកនាំដោយលោក អ/ឯក ជា សាងហុង ប្រធានស្នាក់ការ បានចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនសាច់សត្វព្រៃ)នៅចំណុច U T M (626784 1449273) ក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

– ក្នុងកាចុះបង្ក្រាបនេះផងដែរឃាត់បានរថយន្តមួយគ្រឿងម៉ាកFuton ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH 0096 អ្នកបើកបរ(គេចខ្លួនបាត់)។

-លទ្ធិផលក្នុងការបង្ក្រាបរឹបអូសបានរថយន្តចំនួនមួយគ្រឿង និងសាច់ជ្រូកព្រៃចំនួន២៨គីឡូក្រាម។

-បច្ចុប្បន្នវត្ថុតាងខាងលើកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៧១០ បានប្រគល់ជូនទៅឲ្យមន្រ្តីរដ្ឋបាលព្រៃឈើអូរគ្រៀង ដែលគ្រប់គ្រងដោយលោក កែវ ចំណាន ដើម្បីចាត់ការយកសាច់សត្វដុតកម្ទេចចោលនៅនិងកន្លែងស្នាក់ការ និង រថយន្តទុកចាត់ការទៅតាមនិតិវិធីបន្ត ៕
ដោយសុភក្ត្រ

You might like