ឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ ករណីប៉ុនប៉ងលួចយកម៉ូតូ នៅចំណុចផ្លូវលេខ៣៧១ !!!

ភ្នំពេញ ៖ កើតហេតុ ថ្ងៃទី ១៦ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង០១ម៉៣០នាទី រំលងអាធ្រាត នៅចំណុចផ្លូវ លេខ៣៧១ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១-ជនសង្ស័យឈ្មោះ ម៉ៅ វាសនា ហៅ វែង ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ ម៉ាន សត្យា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។ -វត្ថុតាងចាប់យក ៖ ដែកមុខស្រួចសំប៉ែតចំនួន ០១ដើម , សោរទីបលេខ៨ចំនួន០១ដើម, ដែកលួសសរសៃចំនួន០៣កំណាត់ , ទុលឡឺវីសចំនួន០២ ដើម និង ម៉ូតូ០១គ្រឿងម៉ាកហុងដាវីសិន ពណ៍ទឹកប៊ិច លេខម៉ាស៊ីន 0186411 ពាក់ស្លាកលេខ តាកែវ 1M9458 (ជារបស់ជនសង្ស័យ) ។
*ហេតុការណ៍ ៖ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង០១ម៉៣០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលមកដល់ផ្លូវលេខ៣៧១ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ស្រាប់តែឃើញជនសង្ស័យ

ចំនួន០៣នាក់ឈ្មោះ ម៉ៅ វាសនា ហៅ វែង ភេទ ប្រុស អាយុ ២៧ ឆ្នាំ , ឈ្មោះ ម៉ាន សត្យា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ និង ឈ្មោះ ធី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាវីសិន ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 1M9458 ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ម៉ូតូដើម្បីត្រួតពិនិត្យ ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ ធី បានលោតចុះពីលើម៉ូតូរត់គេចខ្លួនបាត់ ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនសង្ស័យ០២នាក់ឈ្មោះ ម៉ៅ វាសនា ហៅ វែង , ឈ្មោះ ម៉ាន សត្យា ហៅ ញ៉ាញ់ ឆែកឆេររកឃើញឧបករណ៍សម្រាប់គាស់សោរទ្វារផ្ទះ និងសម្រាប់កាច់សោរកម៉ូតូមួយចំនួនរួមមាន ៖ ដែកមុខស្រួចសំប៉ែតចំនួន ០១ដើម ,សោរទីបលេខ៨ចំនួន០១ដើម, ដែកលួសសរសៃចំនួន០៣កំណាត់ , ទុលឡឺវីសចំនួន០២ ដើម នៅជាប់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ វាសនា ហៅ វែង ឃើញដូចនោះសមត្ថកិច្ចយើងក៏បាននាំខ្លួនជនសង្ស័យទាំង០២នាក់ឈ្មោះ ម៉ៅ វាសនា ហៅ វែង , ឈ្មោះ ម៉ាន សត្យា ហៅ ញ៉ាញ់ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ដើម្បីចាត់ការតាមនីតិវិធី ។
*បច្ចុប្បន្នជនសង្ស័យឈ្មោះ ម៉ៅ វាសនា ហៅ វែង ,ឈ្មោះ ម៉ាន សត្យា ហៅ ញ៉ាញ់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

You might like