លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពុងចាមដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ទីតាំងសង្វៀនជល់មាន់បង្កប់បៀរអាប៉ោងខុសច្បាប់ នៅចំណុចវាលកប់ខ្មោចបាន ដោយជោគជ័យ

កំពង់ចាម= នៅរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

រួមសហការជាមួយកម្លាំងអធិការនគរបាលស្រុកជើងព្រៃ និងប៉ុស្តិ៍រដ្ឋបាលខ្នុរដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តកំពង់ចាមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃដឹកនាំដោយលោកវរសេនីយ៍ទោកាំង គីមហុង អធិការរងស្រុកជេីងព្រៃ
ដោយមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម
បានចុះបង្ក្រាបទីតាំងលួចជល់មាន់មួយកន្លែងស្ថិតនៅដីវាលកប់ខ្មោចរបស់ឈ្មោះ ស៊ុនហុង ភេទប្រុស អាយុ៨១ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ឃាត់ខ្លួន អ្នកញៀនល្បែងស៊ីសងខុសច្បាប់ខាងលើបានចំនួន ១០នាក់ រួមមានដូចខាង ក្រោម:
១-ឈ្មោះ មាន ច្រឹង ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម
២-ឈ្មោះ ឈឿន ឈាន់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃខេត្តកំពង់ចាម
៣-ឈ្មោះ ស៊ីម ស៊ី ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង
៣-ឈ្មោះ ពៅ ម៉េងហុង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣-ឈ្មោះ សួន ឈឿន ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិទម្ពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៤-ឈ្មោះ យន យ៉ាត ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិក្រដាស់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម
៧-ឈ្មោះ ពុធ ពេជ្រ ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិត្របែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម
៨-ឈ្មោះ លី សុខអាន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម
៩-ឈ្មោះ សួស ភ័ក្រ្ត ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិង៉ូង ឃុំសុទិព្វស្រុកជើងព្រៃ ខេត្តកំពង់ចាម
១០- ឈ្មោះ ណៃ ផានិត ភេទប្រុស អាយុ២៨ឆ្នាំ ភូមិរវាងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដកហូតវត្ថុតាងរួមមាន
១-ម៉ូតូ១៣ចំនួនគ្រឿង
២-រថយន្ត០៤គ្រឿង
២-មាន់ជល់ចំនួន០២ក្បាល(ងាប់)
៤-កន្ត្រក់ដាក់មាន់ចំនួន០២
តើ-ស្គត់រុំខ្នាយមាន់មួយចំនួន(ប្រើរួច)
៦-កញ្ចក់សំរាប់បាំងមាន់ចំនួន ០១
៧-ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារ)
៨-ប្រាក់រៀលចំនួន ៣,៥១០,០០០រៀល (បីលានហាសិបមួយមុឺនរៀល)
៩-ធុងក្លាស្សេភេសជ្ជ្ះចំនួន០១
១០-ហាន់តោលេងអាប៉ោងចំនួន០១
#សូមបញ្ជាក់ថា: ចំពោះជនសង្ស័យនិងវត្ថុតាងខាងលើបានបញ្ជូនទៅស្នងការ នគរបាល ខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

You might like