?? មណ្ឌលគិរី៖ នៅរសៀលថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជេីញចុះត្រួតពិនិត្យតាមគោលដៅកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលកំពុងចុះអនុវត្តនច្បាប់ចរាចរណ៍ថ្មីចំនួន០២ស្រុក គឺស្រុកពជ្រាដា និងស្រុកកោះញែក តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។
?នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ បានធ្វើការណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ ត្រូវប្រកាន់ឥរិយាបថ ក្រមសីលធម៌ល្អ និងត្រូវអនុវត្តច្បាប់ចរាចរណ៍តាមគោលការណ៍ និងសេចក្តីណែនាំ ចំពោះការពិន័យអន្តរការណ៍លេីអ្នកបេីកបរដែលកំពុងប្រេីប្រាស់ផ្លូវគ្រប់ប្រភេទដែលល្មេីសនឹងច្បាប់ចរាចរណ៍ផ្លូវគោក, ចំពោះទោចចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្តសណ្តោងរ៉ឺម៉ក់ និងម៉ូតូកង់បួន តម្រូវឲ្យធ្វើការផាកពិន័យមានចំនួន ០៧ចំណុច និងចំពោះរថយន្តធុនស្រាល និងរថយន្តធុនធ្ងន់ តម្រូវឲ្យធ្វើការផាកពិន័យមានចំនួន ០៩ចំណុច, ហាមដាច់ខាតអនុវត្តលើសពីការណែនាំនេះ៕