មែនក៍អីនុងប្រភពពីហ្វេសស្បុកទេ បើជារឿងពិត ថ្ងៃស្អែកនឹងផ្សាយលំអិត សូមមន្រ្តីដែលកំពុងរងការចោទប្រកាន់មេត្តាបកស្រាយផង ជាពិសេស ! គឺលោកស័ក្ក១ នៅ សារ៉េន ដែលតម្កើងខ្លួនថា ជាអ្នក រកសេដ្ឋកិច្ចឲ្យលោកឧត្ដមសេនីយ៍ត្រីសាក់ សារ៉ាង មេបញ្ជាការប៉េអ៊ឹម ខេត្តកំពង់ឆ្នាំង ទាញកាំ ភ្លើងខ្លី បាញ់៣គ្រាប់ បំបែកកង់ត្រាក់ទ័រ កំពុង ភ្ជួររាស់ដីស្រែ

កំពង់ឆ្នាំង៖ មានសេចក្ដីរាយការណ៍១ ចេញពីរដ្ឋបាលដែនដីថា មានប្រជាកសិករ ជាម្ចាស់ត្រាក់ទ័រ ១គ្រឿង បានប្ដឹងចោទប្រកាន់មនុស្ស៣នាក់ថា បានដកកាំភ្លើងខ្លី គំរាមវាយ ក្បាល កូនគាត់ បណ្ដាលឲ្យកូនគាត់ ភិតភ័យជាខ្លាំង ហើយរត់ចុះពីត្រាក់ទ័រ គេចខ្លួនបាត់ទៅ នៅខណៈដែលកូនគាត់កំពុងតែភ្ជូររាស់ ដីស្រែ នៅចំណុចព្រំប្រទល់ភូមិពាមជ្រៃ និងភូមិពាមពពេជ ឃុំ កោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងកាលពីរសៀល ម៉ោង២ និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។

លោក ប៊ុត វណ្ណី ដែលជាម្ចាស់បណ្ដឹងបានអះអាងថា នៅពេលដែលគាត់បានទៅដល់កន្លែងកើតហេតុ ឃើញមនុស្ស៣នាក់នោះ ស្លៀកពាក់ឯកសណ្ឋានស៊ីវិល និងពាក់មួកសុវត្ថិភាព មើលមិនស្គាល់នោះទេ ដោយពួកគេទារប្រាក់ពីគាត់៣លានរៀល បើមិនបាននោះទេ ពួកគេនឹងរឹបអូសយកត្រាក់ទ័រនោះ ទៅខេត្ត ខណៈនោះ គាត់ក៏រត់ទៅខ្ចីលុយអ្នកភូមិបានគ្រប់ចំនួន៣លាន ប្រគល់ឲ្យទៅមនុស្ស៣នាក់នោះ បន្ទាប់ពីបានលុយ៣លានហើយ មនុស្ស៣នាក់នោះ បានដោះមួកសុវត្ថិភាពចេញ ទើបគាត់ស្គាល់មនុស្ស ម្នាក់ ដែលមានកាំភ្លើងខ្លី គំរាមវាយក្បាលកូនគាត់ និងបាញ់បំបែកកង់ត្រាក់ទ័រគាត់ ចំនួន៣គ្រាប់ បណ្ដាលឲ្យកង់ក្រោយប៉ែកខាងឆ្វេងបែក ហើយគ្រាប់បៀមនៅក្នុងហ្នឹងទៀតផង។
លោកប៊ុត វណ្ណី បានបន្តឲ្យដឹងថា មនុស្សម្នាក់ ដែលគាត់ស្គាល់នេះ ជាមន្ត្រីប៉េអ៊ឹម នៅខេត្តកំពង់ឆ្នាំង ធ្លាប់យាមតំបន់អភិរក្ស អតីតឡូតិ៍លេខ១៧ ជាមួយគ្នា គឺឡូតិ៍បង្កងវា ។
នៅរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ អ្នកសារព័ត៌មាន បានទទួលព័ត៌មានមកថា មានមន្ត្រីថ្នាក់ដឹកនាំ នៅកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង១រូប បានដឹកនាំក្រុមការងារចុះ មកសម្របសម្រួល ដល់មូលដ្ឋាន ដោយប្រើពាក្យថា បើម្ចាស់ត្រាក់ទ័រមិនព្រម សម្របសម្រួលទេ គេនឹងចាប់បញ្ជូនទាំងតៃកុង និងអាត្រាក់ ទៅព្រះរាជអាជ្ញា។
តែលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌មានថា គាត់ មិនបានបញ្ជារឿងនេះទេ ហើយរឿងនេះ ឲ្យទៅតាមផ្លូវច្បាប់ចុះ។
ព័ត៌មានចុងក្រោយ ដែលអ្នកសារព័ត៌មាន ទទួលបាន គឺលោក ស័ក្ក១ នៅ សារ៉េន ដើរទៅយកលុយ ស្ទើរគ្រប់ទីកន្លែង នាដែនស្រុកជាប់ទឹក នៃខេត្តកំពង់ឆ្នាំង ជាពិសេសនៅរដូវនេះ គឺត្រាក់ទ័រ ក្រោមស្លាក ឈូសឆាយដីស្រែ ហើយត្រូវបានគេស្គាល់គាត់ថា ជាមនុស្ស រុករកសេដ្ឋកិច្ចឲ្យមេខេត្ត៕

You might like