បុរសអ្នករត់កង់បីម្នាក់គេប្រទះឃេីញដេកសន្លប់លេីកង់បីសង្ស័យថាត្រូវថ្នាំសណ្តំស្ត្រីម្នាក់ នៅចំណុចរង្វង់កាំកូសុីធី ខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ បុរសអ្នករត់កង់បីម្នាក់គេប្រទះឃេីញសន្លប់លេីកង់បីសង្ស័យត្រូវថ្នាំសណ្តំស្ត្រីម្នាក់ព្រោះបន្ទាប់ពីឌុបនារីនោះរួចក្រែកគ្នាហេីយស្រាប់តែសន្លប់រហូតនិងបាត់បង់សម្ភាះជាប់ខ្លួនអស់បន្សល់ទុកតែកង់បីនិងសោតែប៉ុណ្ណោះ។

ហេតុការណ៍ភ្ញាក់ផ្អេីលនេះ​បានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក​ថ្ងៃទី​១៩ខែឧសភា​ឆ្នាំ​២០២០ស្ថិត​នៅរង្វង់មូលកាំកូសុីធីក្នុងភូមិទួលគោក​សង្កាត់​ទួលសង្កែទី១ខណ្ឌ​ឬស្សីកែវ​រាជធានី​ភ្នំពេញ​។

បុរស​ខាងលេីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេរត់កង់បីម៉ាកTVSពណ៌សពាក់ស្លាកលេខភ្នំពេញ1HU 5440។

តាមប្រភពព័ត៌មានពី​ស្ត្រីម្នាក់ជាអ្នកលក់ឆាខ្វៃដែលនៅរំលងពីកន្លែងកេីតហេតុមួយផ្លូវបានឲ្យដឹងថានៅមុនពេលកេីតហេតុគឺម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែឧសភា​ឆ្នាំ​២០២០គាត់ឃេីញបុរសខាងលេីបានដឹកស្ត្រីម្នាក់ស្លៀករ៉ូប(ឈុតសម្រាប់គេង)ពណ៌ស្វាយមានផ្កាជិះទៅដៅពីត្បូងមកជេីងលុះមកដល់ចំណុចកេីតហេតុបានឈប់កង់បីបុរសអ្នកបេីកកង់បីបានទារលុយថ្លៃដឹកពីស្ត្រីខាងលេីមិនបានក៏ឈ្លោះប្រកែកគ្នាមួយប្រាវបន្ទាប់មកបុរសអ្នកបេីកកង់បីក៏ស្ងាត់មាត់ឈឹងសន្លប់ស្តូកនៅលេីកង់បីបស់ខ្លួនមួយសន្ទុះក្រោយមកឃេីញនារីនោះចេញពីកង់បីមេីលជុំវិញរួចឡេីងកង់បីវិញឱបរឹតបុរសនោះរួចក៏ដេីរចេញពីកន្លែងកេីតហេតុដោយដៃមានយួរថង់ចំនួន២ដេីរសំដៅទៅម្តុំអង់តែនទួលគោកបាត់ស្រមោលហេីយបុរសនោះបន្តសន្លប់រហូត។

ប្រភព​ដដែលបន្តថាដោយពេលនោះខ្លួនគាត់មិនមានលេខទូរស័ព្ទរបស់សមត្ថកិច្ចគាត់បានត្រឹមប្រាប់គេឯងដែលដេីរអោយមេីលគេមេីលហេីយក៏ដេីរចេញទៅលុះរហូតសមត្ថកិច្ចចរាចរណ៍មកដាក់គោលដៅទេីបគាត់ប្រាប់សមត្ថកិច្ចចរាចរណ៍ឲ្យមេីលហេីយក៏មានមនុស្សមកមេីលកាន់តែច្រេីននិងបង្កការភ្ញាក់ផ្អេីលកាន់តែខ្លាំង។

ក្រោយពីកេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ហេីយបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែតដឹកទៅសង្គ្រោះចំណែកកង់បីត្រូវបានយកទៅរក្សារទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ទួលសង្កែទី១ដេីម្បីងចាំជនរងគ្រោះឬសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ត្រឹមត្រូវនិងប្រគល់ឲ្យវិញ ៕

You might like