អាចធ្វើចឹងបានទៀត ចុះបងៗ សមត្ថកិច្ច ទៅអស់ហើយ?

បាត់ដំបង៖ ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តាមដងវិថីនានា ក្នុងខេត្តបាត់ដំបងកំពុងតែប្រព្រឹត្តទៅយ៉ាងរលូនផាកពិន័យចំពោះម៉ូតូនិងរថយន្តគ្រប់ប្រភេទប៉ុន្តែរថយន្តដឹកទំនិញសំពីងសំពោង ខុសបច្ចេកទេសបែរជាមន្ត្រីចរាចរណ៍ថ្នាក់ក្រោមបណ្តោយអោយចូលក្នុងក្រុងយ៉ាងអាណាធិបតេយ្យ ស្ទើរទប់សំណើចមិនបាន។

ប្រជាពលរដ្ឋកំពុងរិះគន់ចំៗថា៖ការផាកពិន័យចំពោះអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាព កញ្ចក់ ស្លាកលេខ បញ្រ្ចាសទិស គ្មានប័ណ្ណបើកបរ អស់លោកធ្វើការតាមតួនាទីបានយ៉ាងល្អទៅតាមច្បាប់កំណត់ ផ្ទុយទៅវិញរថយន្តតូច ធំដឹកទំនិញខុសបច្ចេកទេសបើកចូលក្នុងក្រុងសមត្ថកិច្ចចរាចរណ៍កំពុងមើលរំលង ប្រហែលជាត្រូវថ្នាំសណ្តំអ្វីម៉្យាងហើយទើបមន្រ្តីថ្នាក់ក្រោមងងឹតមុខបែបនេះ។

តើលោក ចាន់ សុធី ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានជ្រាបដំណឹងនេះដែរឬទេ?

លោក សាត គឹមសាន ស្នងការរងចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានបញ្ជាក់ថា៖ប្រសិនបើឃ្លាំងផ្ទុកទំនិញរបស់អាជីករនៅក្នុងក្រុង រថយន្តដឹកទំនិញទាំងអស់នោះអាច បើកចូលក្រុងបាននៅវេលាណាដែលពុំមានការកកស្ទះក៍ប៉ុន្តែមិនអនុញាតិដឹកសំពីងសំពោង លើសចំណុះនោះទេ គឺដាច់ខាតត្រូវតែឃាត់រថយន្តយកទៅការិយាល័យចរាចរណ៍ខេត្តពិន័យតាមផ្លូវច្បាប់។

ពលរដ្ឋ អំពាវនាវដល់ លោក ចាន់ សុធី ប្រធានការិយាល័យចរាចរណ៍បើកភ្នែកក្រលេកមើលឬដាក់កម្លាំងឃាត់រត់រថយន្តដែលដឹកលើសចំណុះ ខុសបច្ចេកទេសទាំងនោះយកទៅផាកពិន័យតាមច្បាប់ចរាចរណ៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីអោយច្បាប់នេះមានប្រសិទ្ធភាពខ្ពស់៕

You might like