កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកអំពិលធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន(ម៉ាទឹកកក) និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់

ស្រុកខ្សាច់កណ្តាល៖ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា គ.ស​ ២០២០ មានករណី ជួញដូរនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កើតហេតុថ្ងៃទី ០៧.០៦.២០២០ វេលាម៉ោង ១៥:៣០នាទីនៅចំណុច ភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន​ ០៣នាក់​១-ឈ្មោះ​ទេស វុទ្ធថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​​ (ឃាត់ខ្លួន)។

២-ឈ្មោះប្រាក់ ម៉ាលី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិមិនស្គាល់ សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣-ឈ្មោះហេង មករា ហៅមាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ហើយវត្ថុតាងចាប់យករួមមាន៖១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីចំនួន០៧កញ្ចប់មធ្យម(ទំងន់ក្រាម)។២-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។៣-ម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៨ពណ៍ខ្មៅពាក់ស្លាក់លេខភ្នំពេញ1GS 5790 ចំនួន០១គ្រឿង។៤-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
៥-ឧបករណ៍សំរាប់ប្រេីប្រាស់ថ្នាំញៀននិងសំភារៈ សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
សភាពនៃរឿងហេតុ ៖កន្លងមកឈ្មោះវុទ្ធថា ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន។នៅពេលកេីតហេតុពេលដែលឈ្មោះវុទ្ធថា កំពុងតែជួញដូរថ្នាំញៀននៅផ្ទះរបស់ខ្លួនក៏ត្រូវសមត្ថកិច្ចនគរបាលទៅបង្ក្រាបហេីយឃាត់បានឈ្មោះវុទ្ធថា ឈ្មោះលី និងឈ្មោះមករា ហេីយដកហូតបានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៧កញ្ចប់មធ្យម រួមជាមួយឧបករណ៍សំរាប់ប្រេីប្រាស់ថ្នាំញៀន និងសំភារៈសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បាននាំជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិលដេីម្បីធ្វេីការសាកសួរ។
+ក្រោយពីធ្វើការសាកសួរឈ្មោះវទ្ធថា បានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាចំពោះថ្នាំញៀនគឺឈ្មោះដា ភេទប្រុស មិនស្គាល់អត្តសញ្ញាណជាអ្នកយកមកបន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបញ្ជូនជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាងមកអធិការដ្ឋាមននគរបាលស្រុកខ្សាច់កណ្តាល ដេីម្បីបន្តនីតិវិធីតែម្តង ៕

You might like