ពលរដ្ឋថាសង្វៀនបញ្ជល់មាន់នឹងអាប៉ោងដ៏ធំដែលមិនញញេីតនឹងការបង្រ្កាបរបស់សមត្ថកិច្ចប្រហែលជាមានភាគហ៊ុនរបស់លោកសួស​ ស៊ាងលីដែរហេីយ! ! ! !

(ត្បូងឃ្មុំ) ៖សង្វៀនបញ្ជល់មាន់នឹងអាប៉ោងដ៏ធំដែលបេីកលេងយ៉ាងរលូនរៀងរាល់ថ្ងៃដោយមិនខ្លាចការបង្រ្កាបរបស់សមត្តកិច្ចនឹងតែងតែផ្លាស់ប្ដូរកន្លែងលេងរាល់ពេល​ ដែរសមត្តកិច្ចផ្ដល់ព័ត៌មានអោយមុនចុះទៅបង្រ្កាប​នោះ អញ្ចឹងហេីយទេីបរាល់ពេលចបង្រ្កាបម្ដងៗ​ ចាប់បានតែមាន់ងាប់​ កន្រ្តក​ដាក់មាន់​ នឹងដុតសង្វៀនចោល​ ។ ល។ ដេីម្បីបំភាន់ភ្នែកលោកបែន​ រ័ត្ន​ស្នងការនគរបាលខេត្ត​ត្បូងឃ្មុំ​ តែប៉ណ្ណោះ។

តាមប្រភពរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទ​ បានប្រាប់អោយអង្គភាពសារព័ត៌មាន​ កូនខ្មែរម្ចាស់ប្រទេស​ យេីងដឹងនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២០
គ្រាន់​តែ​នៅឃុំទន្លេបិទ​ របស់ពួកគាត់​ មាន៥ទីតាំងសម្រាប់ផ្លាស់ប្ដូរលេងមិនដែលខក់ខានទេ​ ហេីយមិនដែលឃេីញ​ សមត្តកិច្ចចាប់បានម្ចាស់ទីតាំងនឹងអ្នកលេងយកទៅផ្ដន់ទាទោសទេគ្រាន់តែមកបង្អេីល​ សត្វ​ រុយ​ សត្វមូស​ តែប៉ុណ្ណោះ។
ក្រៅពីប្រពលរដ្ឋរស់នៅឃុំទន្លេបិទ​ក៏មានប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលកែវ​ ឃុំជីរោទ៍​ ទី១​ ប្រាប់ថានៅភូមិគាត់ក៏មាន២ទីតាំងដែរ​ ហេីយគាត់បានបញ្ជាក់ថា​កន្លែងទាំង២​ ឃុំខាងលេីជាកន្លែងរបស់ម្ចាស់តែមួយទេ ។
មេីលឃេីញបែបនេះប្រជាពលរដ្ឋបបានដាក់ការសង្ស័យទៅលេីលោក​ សួស​ ស៊ាងលី​ អធិការដ្ឋាននគរបាលស្រុក​ត្បូងឃ្មុំ​ ថាប្រហែលជាពាក់ព័ន្ធ​ រឺក៏មានភាគហ៊ុនជាមួយម្ចាស់បនល្បែងបញ្ជល់មាន់នឹងអាប៉ោងដ៏ធំដែលមានចាក់ភ្នាល់ស៊ីសងលុយរាប់លានរៀលនឹងរាប់ពាន់​ ម៉ឺនដុល្លា​ នេះដែរហេីយ។

ជាក់ស្ដែងនៅថ្ងៃទី៩ខែមិថុនា​២០២០នេះអង្គភាព​សារព័តមាន​កូនខ្មែរម្ចាស់ប្រទេស​ បានមកដល់ឃុំទន្លេបិទផ្តិតយករូបភាពតាមការ​ ផ្ដល់ព័ត៌មានរបស់ពលរដ្ឋ​ ឃេីញមានសង្វៀនបញ្ជល់មាន់នឹងអាប៉ោងទុកចោលនៅក្រោយវត្តទន្លេបិទហេីយផ្លាស់ទៅលេងកន្លែងដែលនៅជិតគ្នា​ ស្ថិត​នៅ​ក្នុង​ភូមិ​ទន្លេបិទ​ឃុំទន្លេបិទ​ស្រុកត្បូងឃ្មុំ​ខេត្តត្បូងឃ្មុំ​ បានយ៉ាងរលូន​ ស្រែកហោរយ៉ាងសប្បាយ​ ព្រោះការបេីកលេងនេះមិនបានរំខានដល់សមត្តកិច្ចទេ។
បងប្អូនប្រជាពលរដ្ឋក៏បានស្នើសុំដល់លោកបែន​ រ័ត្ន​ ស្នងការនគរបាលខេត្ត​ត្បូងឃ្មុំ​ មេត្តាពិនិត្យនឹងមានចំណាត់ការទប់ស្កាត់បង្រ្កាបបនល្បែងខាងលេីជំនួស​ លោកសួស​ ស៊ាងលី​អធិការដ្ឋាននគរបាលស្រុក​ត្បូងឃ្មុំ​​ផង​ ព្រោះពាក្យស្លោក​ ភូមិ​ ឃុំ​មានសុវត្ថិភាព​ទាំង​ ៩​ ​ចំនុចរបស់ប្រមុខរាជរដ្ឋាភិបាល​នឹងបទបញ្ជាររបស់សម្ដេច​ក្រឡាហោម​ស​ ​ខេង​ បទបញ្ជា​ររបស់​ឯឩត្ដម​សន្តិបណ្ឌិតនេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ មិនដែលមានក្នុងភ្នែកលោកអធិការរូបនេះទេ​ ទេីបបណ្ដោយអោយមានបនល្បែងស៊ីសងដ៏ធំបែបនេះ។
ពលរដ្ឋសង្ឃឹមជឿរជាក់នឹងរងចាំមេីលចំណាត់ការបង្រ្កាបបនល្បែងមួយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់​ ពីលោកបែន​ រ័ត្ន​ស្នងការនគរបាលខេត្ត​ត្បូងឃ្មុំ​ ផងដែរ៕

You might like