ភ្នំពេញ៖រសៀលថ្ងៃច័ន្ទ ១០ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០
លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីជួបសំណេះសំណា និងផ្ដល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចំនួន ៥៤នាក់ មកពីបណ្ដារាជធានីខេត្ត-ក្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការ សុខាភិបាល ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងកិច្ចការនារីនៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា ស្ថិតនៅម៉ាស្ជិទអាល់សាកាល រាជធានីភ្នំពេញ
ក្នុងធិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី ឆ្នាំ២០២០ ជូនប្អូនៗកុមារកំព្រាចំនួន ៥៤នាក់ មកពីបណ្ដារាជធានីខេត្ត-ក្រុង លើកទី២២ក្រោមគម្រោងចិញ្ចឹមកុមារកំព្រាតាមផ្ទះរបស់អង្គការ IGMG-HASENE នៃប្រទេសអាល្លឺម៉ង់ ក្រោមកិច្ចសហការជាមួយសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា៕