កណ្ដាលករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលកើតហេតុថ្ងៃទី១៤.០៦.២០២០វេលាម៉ោង១៨.៣០នាទី ចំណុចបន្ទប់ទឹក ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល។
***ជនរងគ្រោះ០១នាក់៖
ឈ្មោះប.ស.ធ.រ ភេទស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
***ជនសង្ស័យ
ឈ្មោះអេន ធារ៉ា ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីលំនៅស្នាក់នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
***វត្ថុតាងចាប់យក៖
ទូរស័ព្ទដៃ០១គ្រឿងម៉ាកIphoneX ពណ៌ស (មានជាប់រូបភាពជនរងគ្រោះ) ។
***សភាពនៃរឿងហេតុ
នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះ កំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹក របស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅយានដ្ឋានជួសជុលរថយន្ត ដែលនៅក្បែរគ្នាបានយកទូរស័ព្ទ លួចថតរូប វីដេអូ តាមប្រហោងដំបូលស័ង្កសីធ្លុះធ្លាយ ហើយពេលនោះដែរត្រូវបានជនរងគ្រោះឃេីញ ក៏ស្រែកឆោឡោឡើង បង្ករការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបន្ទាប់មក ម្ដាយរបស់ជនរងគ្រោះបានមកសួររកទូរស័ព្ទ ពីជនសង្ស័យ តែជនសង្ស័យ មិនព្រមប្រគល់ឲ្យ ហើយម្ដាយជនរងគ្រោះបានរាយការណ៍ មកសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលព្រែកគយ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលព្រែកគយ បានទៅដល់ធ្វើការសាកសួរ ហើយបានដកហូតទូរស័ព្ទ ពីជនសង្ស័យ រួចពិនិត្យឃេីញរូបភាព វីដេអូ អាក្រាតកាយ របស់ជនរងគ្រោះ បានបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដេីម្បីចាត់ការតាមនីតិវិធី។