ឃាត់ខ្លួនប្ដីប្រពន្ធគឺជាប់ពាក់ព័ន្ធអំពើឃាតកម្ម(កាប់សម្លាប់និងពូថៅ) ដោយចោទថា ចេះធ្វើអំពើអាបធ្មប់ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ព័ត៌មានជាបឋម! ជនសង្ស័យដៃដល់ពីរនាក់ប្តីប្រពន្ធដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ប៉ុស្ដិ៍រដ្ឋបាលឈើតុំឃាត់ខ្លួននេះ គឺអនុវត្តឡើងតាំងពីថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែខណៈនេះកំពុងមមាញឹកក្នុងការបើកការស៊ើបអង្កេត និងស្រាវជ្រាវ ។ ជនសង្ស័យដៃដល់ជាប្ដីឈ្មោះ ញុំាង ធីម អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់ និងប្រពន្ធឈ្មោះ ប៉ាត លី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។

ស្តីអំពីឃាតកម្មនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ពុំទាន់ បង្ហាញព័ត៌មានជាក់លាក់ពាក់ពន្ធនឹងករណីឃាតកម្មនេះនៅឡើយទេ ខណៈកំពុងមមាញឹកក្នុងការ ស្រាវជ្រាវយ៉ាងប្រកៀកប្រកិត បន្ទាប់ឃាត់ខ្លួនពីរនាក់ប្តីប្រពន្ធដែលសង្ស័យថាជាដៃដល់ក្នុងករណី សម្លាប់មនុស្សដោយចោទថាចេះធ្វើអំពើអាបធ្មប់។

ឃាត់ខ្លួនប្ដីប្រពន្ធរូបនេះគឺជាប់ពាក់ព័ន្ធអំពើឃាតកម្ម(កាប់សម្លាប់និងពូថៅ) ទៅលើជនរងគ្រោះឈ្មោះ

ប្រាក់ ប៊ន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំស្រុកជាមួយគ្នាដោយចោទជនរងគ្រោះ(ប្រាក់ ប៊ន)ថាចេះធ្វើអំពើផ្លូវងងិត(ធ្មប់) ៕

You might like