លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈសិក្សាពីលោក ហ៊ាង ផេង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច បានទទួលអំណោយជាសម្ភារៈសិក្សាពីលោក ហ៊ាង ផេង ប្រធានសេវកម្មគ្រូបង្រៀនតាមផ្ទះ ដើម្បីឧបត្ថម្ភដល់សិស្សដែលមានជីវភាពខ្វះខាតនៅខេត្តស្វាយរៀង រួមាមាន ៖ សៀវភៅសសេរ ចំនួន ៣.០០០ក្បាល ខ្មៅដៃចំនួន ១.២០០ដើម ប្រដាប់ខួងខ្មៅដៃ ៦០០ នាព្រឹកថ្ងៃអង្គារ៍ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក ស៊ូ ផេង ដែលជាវិស័យឯកជន ដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យអប់រំក្នុងការផ្តល់សម្ភារៈសិក្សាដល់សិស្សកុមារា កុមារី នៃខេត្តស្វាយរៀង ក៏ដូចជាការងារមនុស្សធម៌ផងដែរ ។ លោកជំទាវក៏បានជូនពរឲ្យអាជីវកម្មរបស់លោក ស៊ូ ផេង ដំណើរការទៅបានដោយរលូន និងទទួលបានការគាំទ្រកាន់តែច្រើនបន្ថែមទៀតពីអតិថិជន៕

You might like