ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង៖ អគាររដ្ឋបាលប្រណិតរបស់មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ នឹងត្រូវបានបញ្ចប់រួចរាល់ក្នុងពេលឆាប់ៗ!

នាឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា «ជាលទ្ធផល នៃការចុះត្រួតពិនិត្យនិងជម្រុញការងារជាប្រចាំឃើញថា អាគាររដ្ឋបាលប្រណិតរបស់មូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញមួយនេះ លេចចេញជារូបរាង៨០ភាគរយហើយ ហើយនឹងត្រូវបានបញ្ចប់រួចរាល់ដាក់ឲ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ»

ឆ្លៀតក្នុងឱកាសចុះត្រួតពិនិត្យនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកនូវភេសជ្ជៈមួយចំនួន ចែកជូនដល់ក្រុមកម្មករសំណង់ ក៏ដូចជាកងកម្លាំងឈរជើងការពារក្នុងការដ្ឋាន ប្រកបដោយកាយវិកាយកចិត្តទុកដាក់ និងស្និតស្នាលកក់ក្ដៅបំផុត៕

You might like