ស្តីពីនីតិវិធីរបស់គណៈកម្មាធិការសុរិយោដីថ្នាក់ស្រុក

កណ្ដាល៖នៅព្រឹកថ្ងៃពុធ ១២រោច​​ ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា​​​ ឆ្នាំ២០២០​ រដ្ឋបាលស្រុកល្វាឯម​ បានបេីកវគ្គបណ្តុះបណ្តាល​ ស្តីពីការនីតិវិធីរបស់គណៈកម្មាធិការសូរិយោដីថ្នាក់ស្រុក​ ក្រោមអធិបតីភាពលោក​ កន​ សុខកាយ​ អភិបាល​ នៃគៈអភិបាលស្រុក​ និងជាប្រធានគណៈកម្មាធិការសុរិយោដីថ្នាក់ស្រុក​ និងលោក​ ទៀង​ កុសរៈ​ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសូរិយោដីខេត្តកណ្តាល​។
+​ សមាសភាពចូលរួម​ លោក​ លោកស្រីអភិបាលរងស្រុកនាយក-នាយករងរដ្ឋបាលសាលាស្រុក,​ ក្រុមការងារនៃមន្ទីរសាម៉ី,​ ប្រធាន-អនុប្រធានការិយាល័យរៀបចំដែនដី​ នគរូបនីយកម្ម​ សំណាង់​ និងភូមិបាលស្រុក,​ ប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ,​ លោក-លោកស្រីមេឃុំ​,​ ជំទប់ទី២​ ព្រមទាំងមេភូមិទាំង៤៣របស់ស្រុក​ សរុបវត្តមានចូលរួមចំនួន៧២នាក់,​ ស្រី១០នាក់។

​ ក្នុងវគ្គនេះផងដែរលោកអភិបាលស្រុក​បានគូសបញ្ជាក់ថា​ គោលបំណងបណ្តុះបណ្តាលពោលគឺចង់អោយមន្ត្រីដែលត្រូវអនុវត្តតួនាទីភារកិច្ចក្នុងកិច្ចការងារសុរិយោដីស្រុក-ឃុំ​ ប្រកបដោយគុណភាព​ និងការទទួលខុសត្រូវខ្ពស់​ ក៏ដូចជាឆ្លេីយតបនិងអ្វីដែលប្រជាពលរដ្ឋក្នុងមូលដ្ឋា​នរបស់ខ្លួនចង់បាន​ មានភាពត្រឹមត្រូវស្របទៅតាមគោលការច្បាប់​ លិខិតបទដ្ឋានគតិយុទ្ធដែលស្ថាប័ន​ និងក្រសួង​មានសមត្ថកិច្ច បានដាក់ចេញ​ និងណែនាំ​ ជៀសវៀងមានការអនុវត្តខុស​ ឬផ្ទុយពីច្បាប់៕

You might like