ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងសហការី បានទទួលថវិកាវិភាគទានចំនួន ១៩០,០០០ដុល្លា

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងសហការី បានទទួលថវិកាវិភាគទានចំនួន ១៩០,០០០ដុល្ល(មួយរយកៅសិបពាន់ដុល្លាសហរដ្ឋអាមេរិក)ពីឯកឧត្តមឧត្តមសេនីយ៍ឯក ឡោ សុឡេងអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខា។

ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលបានឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ♥️ សន្តិភាព និងកាកបាទក្រហមកម្ពុជា I ♥️Peace and Cambodian Red Cross»។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងយកចិត្តទុកដាក់ប្រើប្រាស់ថវិកាវិភាគទានដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ៕

បញ្ជាក់៖ ថវិកា ៨ ឧសភា ដែល សាខា បានទទួលចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ ថ្ងៃទី២៤ ខែមិថុនា សរុបចំនួន ២៧៣,៩១៧.៥០ដុល្លា(ពីររយចិតសិបបីពាន់ប្រាំបួនរយដប់ប្រាំពីរដុល្លា និងហាសិបសេន)

You might like